ស្វាយរៀង៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ នៅអធិការដ្ឋាននគរបាលក្រុងបាវិត បានរៀបចំពិធី ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៅអធិការដ្ឋាននគរបាល ក្រុងបាវិត នៃស្នងការដ្ឋាននគរបាលខេត្ដស្វាយរៀង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងលោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត ។
ក្នុងនោះមានការចូលរួមពីលោកស្នងការរងនគររបាលខេត្ត នាយ នាយរងការិយាល័យបុគ្គលិក អធិការក្រុង.ស្រុក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំងពីរ ចៅសង្កាត់ទាំង៥ មេបញ្ជាមូលដ្ឋានកងរាជអាវុធហត្ថក្រុង មេបញ្ជាការផ្នែកសឹករងក្រុង អធិការរង នាយ នាយរងផ្នែក នាយ នាយរងប៉ុស្តិ៍ និងមន្ត្រីចំណុះអធិការដ្ឋាននគរបាលក្រុងបាវិត សរុបវត្តមាន៥៥រូប៕