ព័ត៌មានជាតិ

ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន និង​សហការី​បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​ស្ថានីយ​បណ្ដុះ​កូន​ឈើ​នៅ​ស្រុក​ព្រៃឈ តំបន់​ក្បាលហុង​ទឹកឆា​ខេត្តកំពង់ចាម​

កំពង់ចាម​៖ នៅ​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​ស្ថានីយ​បណ្តុះ​កូនឈើ នៅ​ស្រុក​ព្រៃឈ តំបន់​ក្បាលហុង​ទឹក​ឆា ខេត្ត​កំពង់ចាម​។ ឯកឧត្តម កែវ អូ​ម៉ាលី​ស្ស ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ បានឲ្យដឹង​ថា​បច្ចុប្បន្ន​ស្ថានីយ​នេះ​មាន​ផ្ទៃដី​ចំនួន ៦៨​ហ​ត គ្របដណ្តប់​ដោយ​ឈើ​ម៉ៃសាក់​ដាំ​ក្នុង​ឆ្នាំ ១៩៩៧ និង​សួន​អាពាហ៍ពិពាហ៍​ដែល​មាន​ដាំ​ឈើ​បេង ធ្នុង និង​គ្រញួង ដែល​កំពុង​ធ្វើ​ការគ្រប់គ្រង និង​អភិរក្ស​ដោយ​មន្ត្រី​សង្កាត់ ផ្នែក និង​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម​។

​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ពី​ស្ថានភាព​ទូទៅ​របស់​ស្ថានីយ​រួចមក ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទឹកចិត្ត​ខិតខំ​ប្រឹងប្រែង និង​ស្មារតី​ទទួលខុសត្រូវ​របស់​រដ្ឋបាល​ព្រៃឈើ ជា​ពិសេស​មន្ត្រី​ប្រចាំការ នៅ​ក្នុង​ស្ថានីយ​តែម្តង​។
​ព្រម​ជាមួយគ្នានេះ លោក​បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​÷
១. ត្រូវ​យកចិត្តទុកដាក់​មើលថែរក្សា និង​អភិរក្ស​តំបន់​នេះ​ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស​ដើម្បី​រក្សារ​ព្រៃ និង​ប្រភព​ទឹក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង​ជា​ពិសេស​សម្រាប់​កសិករ​ប្រកប​របរ​កសិកម្ម​។

២. ត្រូវ​រៀបចំ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋបាល និង​សួន​បណ្តុះ​កូនឈើ​ឲ្យមាន​សកម្មភាព​ឡើងវិញ ប្រយោជន៍​ធ្វើ​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ បង្កើត​ប្រភព​ចំណូល​សម្រាប់​បម្រើ​ឲ្យ​សេចក្តីត្រូវការ​ក្នុង​ស្ថានីយ និង​ប្រែក្លាយ​តំបន់​នេះ​ទៅជា​តំបន់​អេកូ​ទេសចរណ៍​នា​ថ្ងៃ​អនាគត​ផង​ដែរ​។​

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *