ព័ត៌មានជាតិ

លោក​បណ្ឌិត ប៉ែន ស៉ីម៉ន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អង្គ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង​កំពត និង​ស្រុក​ទឹកឈូ អណត្តិ​ទី​៣

(​ខេត្ត​កំពត​)៖ នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​អសាកល​ឆ្នាំ​២០១៩ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង​ក្រុមប្រឹក្សា​ស្រុក អណត្តិ​ទី​៣​នេះ នា​រសៀល​ថ្ងៃ​ទី ១៧ ខែ​ឧសភា ឆ្នាំ​២០១៩ លោក​បណ្ឌិត ប៉ែន ស៉ីម៉ន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល​ចុះជួយ​ខេត្ត​កំពត បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជា​មួយ​អង្គ​បោះឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មក​ពី​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ចំនួន​សរុប ១២៥​នាក់​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស ពី​សំណាក់ លោក ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ព្រមទាំង​លោក លោកស្រី ជា​អនុប្រធាន និង​សមាជិក សមាជិកា​ក្រុមការងារ​គណបក្ស​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត ថ្នាក់ ក្រុង ស្រុក ប្រមាណ ៣៥០​នាក់​ផង​ដែរ​។​

​មានមតិ​សំណេះសំណាល​នា​ឱកាស​នោះ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​ណែនាំ​ដល់​អង្គ​បោះឆ្នោត​ទាំងពីរ​ស្រុក​ឲ្យ​យកចិត្តទុកដាក់ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​តាម​លំដាប់​លេខ​រៀង​ក្នុង​សន្លឹកឆ្នោត​។ លោក​បណ្ឌិត​ក៏​បាន​រម្លឹក​ពី​ផលវិបាក​នៃ​សង្គ្រាម ដែល​ធ្វេី​ឲ្យ​ប្រទេស​កម្ពុជា​យេ​ី​ង​ស្ទេី​តែ​បាត់បង់​ទាំង​ស្រុង​នូវ​ការអភិវឌ្ឍ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។​

​លោក​បណ្ឌិត​បាន​បន្ថែម​ថា ពេល​នេះ​ប្រទេសជាតិ​យេ​ី​ង​កំពុងតែ​សប្បាយរីករាយ​ជា​មួយ​សុខសន្តិភាព ការអភិវឌ្ឍ ដូច្នេះ​យេីងទាំងអស់គ្នា​ត្រូវតែ​រួមគ្នា​ថែរក្សា​ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *