ព័ត៌មានជាតិ

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបិទការផ្សព្វផ្សាយលទ្ធផលសកម្មភាពការងារយោធាឆ្នាំ២០១៩ និងផែនការឆ្នាំ២០២០ របស់ទីបញ្ជាការដ្ឋានយោធភូមិភាគពិសេស ក្រោមអធិបតីភាពឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចូលរួម ក្នុងពិធីបិទការផ្សព្វផ្សាយលទ្ធផលសកម្មភាពការងារយោធា ឆ្នាំ២០១៩ និងផែនការឆ្នាំ២០២០ របស់ទីបញ្ជាការដ្ឋានយោធភូមិភាគពិសេស ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានយោធភូមិភាគពិសេស។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា លេណដ្ឋានយោធា វាមានសារៈសំខាន់ហើយ ប៉ុន្តែអ្វីដែលសំខាន់ និងរឹងមាំសម្រាប់បច្ចុប្បន្ន គឺលេណដ្ឋានសត្តិអារម្មណ៍។​ ជាងនេះទៀត​ត្រូវ​ចាត់តាំង​អោយ​ចំជំនាញ​ និងបំប៉នជំនាញ​អោយ​ចំមនុស្ស​ ត្រូវ​រៀបចំ​ផែនការ​អោយ​បានច្បាស់​លាស់​ ព្រោះ​ផែនការ​គឺជាមូលដ្ឋាន​ ប៉ុន្តែ​ការអនុវត្ត​ត្រូវ​បត់បែន​។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *