ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាជាតិបានធ្វើការអំពាវនាវដល់មន្រ្តីនគរបាលទាំង អស់បង្កើនការយកចិត្តទុកដាក់កិច្ចការពារសន្តិសុខ និងសុវត្ថិភាពជូនដល់អ្នកវិនិយោគនិងភ្ញៀវទេស បរទេសបន្ថែមទៀតខណៈឆ្នាំ២០១៩កន្លងទៅ មានអ្នកវិនិយោគនិងភ្ញៀវទេសចរណ៍បរទេសជិតមួយ ពាន់នាក់បានស្លាប់និងរងគ្រោះដោយក្នុងនោះជនជាតិចិនច្រើនជាងគេ។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយប្រចាំឆ្នាំជាមួយតំណាងអង្គទូតនានាប្រចាំនៅប្រទេសកម្ពុជា នា ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះនៅក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ថោង លីម បាន លើកឡើងថា ករណីជនបរទេសដែលបានមកធ្វើការវិនិយោគនិងទេសចរណ៍នៅប្រទេសកម្ពុជានាឆ្នាំ ២០១៩កន្លងទៅនេះគឺជួបបញ្ហាមានការកើនឡើងជាងឆ្នាំ២០១៨កន្លងទៅ ដូច្នេះក្នុងនាមយើងជា អាជ្ញាធរមានសមត្ថកិច្ចការពារត្រូវបង្កើនសកម្មភាពការពារពួកគេបន្ថែមទៀត និងឲ្យបានទាន់ពេលវេ លាបំផុត។
ឯកឧត្តមបានបន្តថា ត្រូវបង្កើនការយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ ធ្នាប់សាធារណៈចំពោះគោលដៅស្ថានទូត និវេសនដ្ឋាន មន្រ្តីការទូត វិនិយោគិនបរទេស និងអ្នកទេស ចរណ៍បរទេសប្រកបដោយសុវត្ថិភាពនិងស្មារតីទទួលខុសត្រូវខ្ពស់។ បន្តពិភាក្សាការងារជាមួយ បណ្តាស្ថានទូត ស្ថានតំណាងបេសកកម្មនៅកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរព័ត៌ មានឲ្យបានទាន់ពេលវេលា និងត្រូវដោះស្រាយរាល់សំណូមពររបស់អ្នកវិនិយោគិនបរទេសឲ្យបាន ឆាប់រហ័សផងដែរ។
សូមរំលឹកថាក្នុងឆ្នាំ២០១៩មានជនបរទេសមកប្រទេសកម្ពុជា រងគ្រោះ៥៥៨ករណី បើប្រៀបធៀបនឹងឆ្នាំ២០១៨ កើនឡើង៣១ករណីស្មើនឹង៥,៥ភាគរយ និងមានជនរងគ្រោះ៦៨១នាក់ ស្លាប់២៤៥នាក់ របួស១០០នាក់ បាត់បង់ទ្រព្យសម្បត្តិ២១៣នាក់ និងបទល្មើសផ្សេងៗ១២៣នាក់។ ក្រៅពីជនបរទេសរងគ្រោះ ក៏នៅមានជនបរទេសប្រព្រឹត្តបទល្មើសសរុបចំនួន ៣២៤ករណី (ប្រៀបធៀបជាមួយឆ្នាំ២០១៨ កើនឡើង ៤៩ករណី ស្មើនឹង ១៥,១២%) ឃាត់ខ្លួន ១៤៣៣នាក់ មាន ៤០សញ្ជាតិ លើ ២២រាជធានីខេត្ត លើបទល្មើស ២៣ប្រភេទ សញ្ជាតិប្រព្រឹត្តបទល្មើសភាគច្រើនគឺចិន វៀតណាម ថៃ ឥណ្ឌាកូរ៉េខាងត្បូង ហើយភូមិសាស្ត្រដែលកើតមានភាគច្រើនគឺនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប។
ដោយឡែកករណីបណ្ដឹងសុំអន្តរាគមន៍សរុប ៥៧ករណី (មិនទាន់បញ្ចប់មាន ៣៦ករណី ជារបស់ស្ថានទូតចិន ៣២ករណី ស្ថានទូតឥណ្ឌា ០១ករណី និងជនជាតិចិន ០៣ករណី ដោយមូលហេតុកំពុងស្ថិតក្នុងការស្រាវជ្រាវស៊ើបអង្កេតបន្ត) ប្រៀបធៀបជាមួយឆ្នាំ២០១៨ កើនឡើង ២១ករណី ស្មើនឹង ៣៦,៨៤%)៕
ប្រភព៖ ផេកក្រសួងមហាផ្ទៃ