ខេត្តសៀមរាប៖ ថ្ងៃព្រហស្បតិ៍ ០៧រោច ខែបុស្ស ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំលេខ ០១ រដ្ឋបាលខេត្តសៀមរាប មានបេីកកិច្ចប្រជុំពិភាក្សា និងដោះស្រាយបញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋភូមិស្រែកណ្ដាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាមួយប្រជាពលរដ្ឋភូមិអូរតាកុក ឃុំកន្ទួត ស្រុកស្វាយលេី ខេត្តសៀមរាប ដឹកនាំដោយ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោក ហួន វ៉ាន់និត អភិបាលរង នៃគណអភិបាលខេត្តឧត្ដរមានជ័យ និងមានការចូលរួមពី លោកនាយក នាយករងរដ្ឋបាល លោកអភិបាលស្រុកត្រពាំងប្រាសាទ អភិបាលស្រុកស្វាយលេី មេឃុំ មេភូមិ ប្រធានអនុប្រធាន មន្ទីរ-អង្គភាពពាក់ សរុបចំនួន ៥៥នាក់។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដេីម្បីពិភាក្សា និងជួយអន្តរាគមន៍ដោះស្រាយរួមគ្នានូវករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ នៃភូមិឃុំទាំងពីរខាងលេី ដោយសារទីតាំងកេីតមានវិវាទនៅតាមព្រំប្រទល់ខេត្តទាំងពីរ ដែលមិនទាន់កំណត់បានច្បាស់លាស់ ធ្វេីឲ្យដំណេីរការនៃការដោះស្រាយមានការយឺតយ៉ាវ និងខកខានមួយរយៈ៕