ព័ត៌មានសន្តិសុខសង្គម

ប្រជានេសាទប្រតិកម្មចំពោះសកម្មភាពដាក់សំរាស់ត្រី និងកាងឡូនេសាទលេខ១០ ក្នុងព្រែកក្បាលក្រឡង់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំ

ខេត្តកំពង់ឆ្នាំង៖ ប្រភពព័ត៌មានច្បាស់ការណ៍បានអោយដឹងថា ទីតាំងឡូនេសាទលេខ១០ ស្ថិតក្នុងព្រែកក្បាលក្រឡង់ ភូមិក្បាលក្រឡង់ ឃុំពាមឆ្គោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ត្រូវបានបងប្អូនជាប្រជាពលរដ្ឋដែលរស់នៅស្របមាត់ព្រែកនេះបាន ត្រូវបានប្រជាពលរដ្ឋលួចបង្ហើបថា មានឈ្មួញធំៗ មានអំណាចបានដាក់សំរាស់បិទពេញផ្ទៃព្រែកនោះតែម្តង ហើយថែមទាំងមានអ្នកកាងម្នាក់ឈ្មោះ បូ ដែលជាជនជាតិវៀតណាម ជាអ្នកកាងនិងគំរាមគំហែងបងប្អូនប្រជាពលរដ្ឋមិនឱ្យចូលនេសាទត្រីនៅទីនោះឡើយ ដោយទុកឱ្យឈ្មួញធំៗធ្វើនេសាទត្រីយកលក់យ៉ាងរំភើយ គ្មានសមត្ថកិច្ចនិងអាជ្ញាមូលដ្ឋាន ពិសេសមន្ត្រីជលផលចុះអន្តរាគមន៍ឡើយ ។

ប្រភពបានបន្តទៀតថា ដោយសារតែមានការរេរាំងមិនឱ្យនេសាទត្រី និងមានជើងកាងឈ្មោះ បូ ដែលជាជនជាតិវៀតណាមនោះ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារ បានប្រតិកម្មយ៉ាងខ្លាំង ដោយឈ្មោះ បូ បានយកទូកធំៗនិងដាក់សំរាស់បិទកំណាត់ឡូលេខ១០ក្នុងព្រែកក្បាលក្រឡង់នេះតែម្តង ដោយរារាំងមិនឱ្យពលរដ្ឋតូចតាចចូលរកនេសាទត្រីជាលក្ខណះគ្រួសារបានឡើយ។ ហើយមិនតែប៉ុណ្ណោះមិនឱ្យប្រជាពលរដ្ឋរស់នៅជាប់មាត់ឡូលេខ១០នោះ ធ្វើការបូមទឹកយកមកធ្វើស្រែចម្ការប្រចាំថ្ងៃបាននោះទេ ជាងនេះទៅទៀត ឡូនេសាទលេខ១០ក្នុងព្រៃក្បាលក្រឡង់ នេះត្រូវបានខាងជលផលបិទមួយផ្នែងកំណាត់ខាងលើ ដើម្បីទុកអភិរ័ក្សពូជត្រី ។ ហើយផ្នែកខាងក្រោម បើកឱ្យប្រជាពលរដ្ឋធ្វើនេសាទអាស្រ័យផលត្រី ជាលក្ខណៈគ្រួសារ ។

ជាមួយគ្នានេះជើងកាងឈ្មោះ បូ ដែលជាជនជាតិវៀតណាម បានយកទូកធំៗទៅចតពាំង មិនឱ្យទូកតូចៗរបស់ប្រជាពលរដ្ឋចូលទីនោះនេសាទត្រីនៅផ្នែកខាងក្រោមបានឡើយ ដោយទុកឱ្យបក្ខពួកគេជាអ្នកនេសាទ យកលក់ឱ្យឈ្មួញត្រីធំៗ យកទៅលក់តាមទីផ្សារ ។

ក្រុមពលរដ្ឋបានឱ្យដឹងទៀតថា ទូកដែលចូលទៅនេសាទត្រីនៅទីនោះបានត្រូវតែបង់លុយអោយទៅជើងកាងឈ្មោះ បូ ដែលជាជនជាតិវៀតណាមនោះក្នុងមួយទូងជាង១លានរៀលឯណោះ ទើបចូលនេសាទបាន ហើយបើមិនបង់ទេ ជើងកាងឈ្មោះ បូ នោះនឹងចាប់យកទូកពួកគាត់ទុក។

ជាមួយនឹងសកម្មភាពខាងលើនេះ បងប្អូនប្រជានេសាទមិនដឹងថា ជើងកាងឈ្មោះ បូ រូបនេះអាងអ្វីទេទំនងជាមានភ្លើងខៀវ និងឃុបឃិតគ្នាជាមួយមន្ត្រីជលផលនៅទីនោះហើយមើលទៅ បានជាឈ្មោះ បូ នេះហ៊ានចេញមុខកាង នឹងយកទូកធំៗមកដាក់ពាំង មិនឱ្យពលរដ្ឋនេសាទបានដូច្នេះ។

ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់បានរាយការណ៍ទៅមន្ត្រីជលផល និងសមត្ថកិច្ចមូលដ្ឋាន ឱ្យជួយអន្តរាគមន៍ពីករណីខាងលើនេះដែរ តែគ្មានឃើញមុខមន្ត្រីណាម្នាក់មកជួយដោះទុក្ខលំបាក់ជូនពួកគាត់ទេ។ អ៊ីចឹងហើយទើបពួកគាត់រកអន្តរាគមន៍ពីក្រុមអ្នកសារព័ត៌មាន ជួយចុះផ្សាយដើម្បីឱ្យថ្នាក់បានដឹង និងសូមឱ្យថ្នាក់លើជួយអន្តរាគមន៍ឱ្យពួកគាត់បានចូលប្រកបរបរនេសាទត្រីនៅតំបន់នោះផង ។

ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះអង្គភាពព័ត៌មានយើងបានព្យាយាមទាក់ទងទៅខាងមន្ត្រីជលផលស្រុកជលគីរីដែរតែទូរស័ព្ទមិនអាចទាក់ទងបាន។ ទាក់ទិនទៅហ្នឹងបញ្ហាខាងលើនេះ ។

សូមគោរពរាយការណ៏ជូនឯកឧត្តម ឈួរ ចាន់ឌឿនដែលជាអភិបាលនៃគណះអភិបាលខេត្តកំពង់ឆ្នាំងនិងលោកងិន ហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទប្រចាំខេត្តកំពង់ឆ្នាំងមួយនេះមេត្តាមើលមកកូនចៅថ្នាក់ក្រោមអស់លោកផងបើបណ្តែតបណ្តោយអោយធ្វើរតែបែបនេះតើអោយប្រជាពលរដ្ឋសង្ឃឹមអីទៀតយូរៗទៅអោយឈ្មួញវៀតណាមមកកាងបទល្មើសស្រុកខ្មែរទៅហើយនោះ។រាល់ការចេញផ្សាយរបស់អង្គភាពគេហទំព័រ រស្មីកំពង់ឆ្នាំងយើងខ្ញុំ មិនមានចេតនារិះគុនដើម្បីជាន់ពន្លិចឬធ្វើរអោយប៉ះប៉ាល់ទៅដល់កេត្តិយសមន្ត្រីស្ថាប័ណ្ណនោះទេគឺផ្សាយក្នុងការរិះគុនស្ថាបនាអោយបានល្អប្រសើរក្នុងសង្គមជាតិទាំងមូល ៕

ប្រភព៖ រស្មីកំពង់ឆ្នាំង

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *