ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ ២០១៩

ខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២០ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកានៃគណៈកម្មាធិការសាខា លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង ៨ ក្រុមប្រតិបត្តិសាខាសរុបចំនួន ២៥ នាក់ ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលសម្រចបានក្នុងឆ្នាំ ២០១៩ ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខា អនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅថ្នាក់សាខា និងអនុសាខា ។

មានប្រសាសន៍បើកកិច្ចប្រជុំ នាឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ដែលមានវត្តមានចូលរួមប្រជុំដើម្បីបូកសរុបលទ្ធផលដែលសាខា អនុសាខាសម្រេចបានរយៈពេល ១ ឆ្នាំ កន្លងទៅនេះ មានការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងសកម្មភាពការងារមនុស្សធម៌ដោយសហការគ្នាបានល្អប្រសើររបស់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខាក្នុងការរួមចំណែកជួយគ្នាទៅវិញទៅមក ចូលរួមយ៉ាងសកម្ម នេះជាសក្ខីភាពបញ្ជាក់អំពីដំណើរការល្អកន្លងមក ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានសំណូមពរដល់អនុសាខាទាំង ៨ ក្រុង ស្រុក ត្រូវពង្រឹងបន្ថែមលើការងាររដ្ឋបាល និងហិរញ្ញវត្ថុ ការងារស្វែងរកមូលនិធិត្រូវជួយគៀងគរបន្ថែម និយាយជារួមដោយផ្តោតសំខាន់ទៅលើការរៀបចំ និងការប្រព្រឹត្តទៅនៃការងារស្នូល របស់សាខា និងអនុសាខាទាំងអស់បានអនុវត្តតាមវិស័យស្នូលទាំង ៤ ឲ្យមានដំណើរការល្អស្របតាម អាណត្តិនៃការងារ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *