ខេត្តកោះកុង៖ រដ្ឋបាលខេត្តកោះកុង និងមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តកោះកុង បានរៀបចំពិធីប្រារពទិវាអន្តរជាតិរំលឹកជនរង គ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ នៅបរិវេណ សួនច្បារមុខសាលាខេត្តកោះកុង ។
វិធីនេះបានប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកផៃធូន ផ្លានកេសន អភិបាលរង(ស្តីទី) នឹងមានចូលរួមពីណាក់លោក អភិបាលរងក្រុងខេមរភូមិន្ទ លោកចៅសង្កាត់ ចៅសង្កាត់រង លោកប្រធានមន្ទីរធម្មការ លោក លោកស្រីអនុប្រធានមន្ទី និងមន្ត្រីសាធារណការ និងដឹក ជញ្ជូន កងកម្លាំង ប្រដាប់អាវុធទាំងបី ព្រះសង្ឃ សហភាព សហ ព័ន្ធយុវជនកម្ពុជា ស. ស.យ.កខេត្តកោះកុង និងប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ។
លោកវិរៈសេនីយ៍ត្រី អ៊ំសោភ័ណ្ឌ នាយ ការិយាល័យចរាចរ ណ៍ផ្លូវគោក បានអានរបាយការណ៍ បញ្ជាក់អំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្នុនឆ្នាំ២០១៩នេះ បានកើនឡើង ជាងឆ្នាំ២០១៨ ទាំងអ្នក របួស និងអ្នកស្លាប់ ដែលបង្កដោយមក ពីមិនបានពាក់មួកសុវត្ថិភាព! បើកបរមិនទុកអត្ថភាពឲ្យគ្នាទៅវិញទៅមក! បើកបរមិនប្រុងប្រ យ័ត្ន វ៉ាជែង ! និងបើកបរក្នុងស្ថាន ភាពស្រវឹង ។
លោកបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យស្លា ប់ ៤៤នាក់(ស្រី ០៧ នាក់) ២៧នាក់ គឺមានការកើនឡើង ១៧នាក់ ស្មើរនឹង ៦២.៩៦% -របួសធ្ងន់ចំនួន៤៥ នាក់(ស្រី ១២នាក់) ៣៩នាក់ គឺមានការកើតឡើង០៦នាក់ ស្មើរនឹង ១៥.៣៨% -របួសស្រាលចំនួន ៣៣នាក់(ស្រី១២នាក់) ១២នាក់ គឺមានការកើនឡើង ២១នាក់ ស្មើរនឹង ១៥៧.០០% ។ ករណីនេះបណ្ដាល ឲ្យខូចខាតរថយន្ត នឹងទោចក្រយាន យន្ត ចំនួន៦០/៤៦ គ្រឿង បើប្រៀបធៀ បទៅនឹងឆ្នាំ២០១៨ គឺមានការកើនឡើងចំនួន១១គ្រឿង ស្មើរនឹង ២២.៤៥% ក្នុងនោះមានខូច ខាតម៉ូតូ ចំនួន៦៤ គ្រឿង(ខូចខាតធ្ងន់ ៤២គ នឹងស្រាល ២២គ) ។
-ខូចខាតរថយន្តតូចចំនួន១០គ្រឿង (ខូចធ្ងន់០៦គ និងស្រាល០៤គ)។
-ខូចខាតរថយន្តធំ ចំនួន១៥គ្រឿង (ខូចធ្ងន់ ០៧គ និងស្រាល០៨គ)។
លោកផៃធូន អភិបាលរងស្តីទី ថ្លែងថា តាមរបាយការណ៍ ការិយាល័យចរាចរណ៍ផ្លូវគោក ក្នុងខេត្តកោះកុងឆ្នាំ២០១៩នេះ មានការកើនឡើង ទាំងរបួស ទាំងបាត់បង់ជីវិត ។ ដូច្នេះ
ដើម្បីកាត់បន្ថោយនូវគ្រោះថ្នាក់ចរាចរណ៍ សូមបងប្អូនប្រជាពរដ្ឋ សិក្សានុសិស្សចូលរួមគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ទី១. អ្នកបើកបររថយន្ត ត្រូវត្រួតពិនិត្យបច្ចេកទេស និងឯក សារឱ្យបានច្បាស់លាស់ មានឯកសារត្រឹមត្រូវ ។
ទី២.អ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរ ត្រូវពាក់ មួកសុវត្ថិភាពអោយបានត្រឹមត្រូវ ។
ទី៣. ទាំងអ្នកបើកបររថយន្ត ទាំងអ្នកបើកបរទោចក្រយានយន្ត ត្រូវចេះប្រើប្រាស់ផ្លូវគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបយើងអាចកាត់បន្ថយនៅគ្រោះ ថ្នាក់ចរាចរណ៍បាន ។
លោកផៃធូន អភិបាលរង បានកើនរំលឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យទៅលើយានយន្ត ពុំមានបច្ចេកទេស និងឯកសារ ។ រថយន្តគ្រប់ប្រភេទត្រូវមានស្លាកលេខ មានឈៀក និងបង់ពន្ធឲ្យបានត្រឹមត្រូវ ៕