ព័ត៌មានខ្លីៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញប្រគល់ថវិកាសមាគមន៍ ដល់ក្រុមគ្រួសារមន្ត្រីចូលនិវត្តន៍ និងស្លាប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញប្រគល់ថវិកាសមាគមន៍ ដល់ក្រុមគ្រួសារសពមន្ត្រីចំនួន ៦នាក់ គ្រួសារសពមន្ត្រីចូលនិវត្តន៍ចំនួន ៤នាក់ សពគ្រួសារមន្ត្រីចំនួន២នាក់ ក្នុងនោះឧបត្ថម្ភថវិកា ៦,០០០,០០០ (ប្រាំមួយលានរៀល) ចំនួន១០នាក់ និង ២,០០០,០០០ ( ពីរលានរៀល )ចំនួន ២នាក់ ដោយមានការចូលរួមពីលោកស្នងការរង នាយការិយាល័យ លោកអធិការ និងក្រុមគ្រួសារសពមន្ត្រីជាច្រេីនរូបទៀត ។

ក្នុងឱកាសនោះដែរឯកឧត្តមស្នងការបានចូលរួមការសោកស្តាយជាមួយក្រុមគ្រួសារសពទាំងអស់ ដែលបានបាត់បង់ស្វាមី ភរិយា ឪពុក ជាពិសេសគឺបាត់បង់មន្ត្រីល្អៗដែលតែងតែលះបង់ពេលវេលា កម្លាំងចិត្ត កាយ ដេីម្បីបម្រេីដល់ប្រជាពលរដ្ឋ អង្គភាព និងសង្គមជាតិទាំងមូល ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *