ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជជាតិ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ប្រជាពលរដ្ឋចូលរួមប្រមាណ៤០០០នាក់ ហូបអំបុកសាមគ្គីថែជាតិ សាសនា ព្រះមហាក្សត្រ

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជជាតិ៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០១៩ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានតស៊ូ យ៉ាងជោគជ័យរំដោះទឹកដី ចេញផុតពីនឹមត្រួតត្រាអាណានិគមនិយមបារាំង និងហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្រត្រ នៅបរិវេណមុខសាលាខេត្ត ក្រោមអធិបតីភាពលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព មន្រ្តីរាជការនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ សិស្សនិស្សិត យុវជន និងប្រជាពលរដ្ឋចូលរួមប្រមាណ៤ពាន់នាក់។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណសូមឲ្យស្មារតីនៃទិវាខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩វិច្ឆិកា ១៩៥៣ – ៩វិច្ឆិកា ២០១៩) ប្រែក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លា ដើម្បីកសាង អភិវឌ្ឍ និងការពារជាតិមាតុភូមិកម្ពុជាឲ្យសំបូររុងរឿង។

ទិវារ៩វិច្ឆិកា ជាទិវារបុណ្យឯករាជ្យជាតិ យើងទាំងអស់គ្នាហូបអំបុកសាមគ្គីថែជាតិ ជាតិ សាសនា ព្រះមហាក្សត្រ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *