ព័ត៌មានជាតិ

ឈ្មួញនាំចូលបង្គាពីវៀតណាមរាប់តោនក្នុងមួយយប់មន្ត្រីជំនាញមិនត្រួតពិនិត្យ

ខេត្តកំពត៖ ប្រភពព័ត៌មានបានឲ្យដឹងថាបង្គាស្រស់ឈ្មួញបាននាំពីវៀតណាមចូលមកកម្ពុជាដឹកតាមម៉ូតូតាមច្រកទ្វារអន្តរជាតិព្រែកចាកខេត្តកំពតរួចស្តុបហើយដាក់រថយន្តកូរ៉េដោយគ្មានការបង់ពន្ធឬត្រួតពិនិត្យពីសំណាក់មន្ត្រីជំនាញណាឡើយនិយាយឲ្យខ្លីគឺដោយរលូនតែម្ដងជាក់ស្តែងនៅយប់ថ្ងៃទី 5 ខែវិច្ឆិកាឆ្នាំ 2019នេះនៅវេលាម៉ោងប្រមាណ 8 ទៅ 9 យប់សកម្មភាពដឹកជញ្ជូនបង្គាពីវៀតណាមចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិខាងលើបានមកស្តុបទុកក្នុងផ្ទះឈ្មោះថាថៅកែជីកប្រពន្ធឈ្មោះស៊ីថាបានលើកដាក់រថយន្តកូរ៉េឈ្មោះទៅភ្នំពេញបើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាបង្គាដែលយកមកពីវៀតណាមចូលមកកម្ពុជាភាគច្រើនគឺមានសារជាតិគីមីនិងចាក់ចាហួយចូលក្នុងបង្គាចំណុចទាំងនេះហើយធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋសូមបញ្ជាក់ផងដែរថាពាក់ព័ន្ធការលើកឡើងខាងលើអង្គភាពយើងខ្ញុំបានព្យាយាមជួបលោកថៅកែជីកប្រពន្ធឈ្មោះស៊ីថាតែពុំបានជូបទេដោយលោកមិនជួបដើម្បីបកស្រាយពាក់ព័ន្ធការដឹកជញ្ជូនបង្កេរបស់គាត់ឡើយរីឯលោកវេហាសង្កាត់រដ្ឋបាលជលផលព្រែកចាកលោកបានបកស្រាយថាការដឹកជញ្ជូនបង្គាពីវៀតណាមមកនេះថៅកែគេមានអាជ្ញាប័ណ្ណអាជីវកម្មត្រឹមត្រូវហើយគេមានសិទ្ធិទទួលទិញបង្គាគ្រប់ទីកន្លែងមិនថាប្រទេសវៀតណាមឬក៏ចិនឲ្យតែមានគេទិញទាំងអស់ដោយឡែកលោក​ (សរ សារិន) នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានបកស្រាយថាគេមានអាជ្ញាប័ណ្ណហើយក៏គេមានសិទ្ធិទទួលទិញបង្គាគ្រប់ទីកន្លែងដូចគ្នាតែបើមានសារធាតុគីមីឬចាហួយវាជារឿងផ្សេងហើយកន្លងមកលោកក៏បានធ្វើការបង្ក្រាបដុតចោលជាញឹកញាប់ផងដែរតែមួយរយៈពេលខ្លីនេះគឺពុំសូវមានសារធាតុចាហួយទេយ៉ាងណាមិញការដឹកជញ្ជូនបង្គាក្នុងមួយយប់មួយយប់រាប់តោននៅតែមានការរិះគន់ឥតឈប់ឈរដោយពលរដ្ឋដាក់ការសង្ស័យថាជាបង្គាមានសារធាតុជាតិគីមីនិងចាហួយពាក់ព័ន្ធការរិះគន់ខាងលើពលរដ្ឋសំណូមពរដល់មន្ត្រីជំនាញជាពិសេសឯកឧត្តមជាវតាយអភិបាលនៃខណៈអភិបាលខេត្តកំពតមេត្តាមានវិធានការទប់ស្កាត់ការនាំចូលបង្គាខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីសុខភាពប្រជាពលរដ្ឋខ្មែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *