ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃអាទិត្យ ៧កេីត ខែកក្តិក ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ ដល់កងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលកំពុងឈរជើងនៅតាមគោលដៅសំខាន់ៗ ដោយក្នុងគោលដៅនីមួយៗទទួលបាន អង្ករ ២០០គីឡូក្រាម មី ៥កេស ប្រេងឆា ៥ដប ទឹកត្រី ២កេស ទឹកផ្លែឈើ ១០កេស និងទឹកសុទ្ធ ១០០កេស ក្នុងនោះកងកម្លាំងប្រចាំការសរុបចំនួន ៦៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០.០០០រៀល។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត មានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំងប្រចាំការនៅតាមចំណុចគោលដៅ ប្រចាំបញ្ជា ត្រូវក្តាប់សភាពការសន្តិសុខ សុវត្ថិភាព និងប្រមូលពត៌មានឱ្យសព្វជ្រុងជ្រោយ ដើម្បីការពារសេចក្តីសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៍ដូចជានៅទូទាំងខេត្តព្រះសីហនុ និងទប់ស្កាត់ឧបាយកលបង្កឱ្យមានអសន្តិសុខក្នុងសង្គម។