ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផល​ នៃការចុះធ្វេីវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន​ ក្រោមអធិបតេភាពឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃពុធ ១១កេីត​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ​២០១៩ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង​ញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ នៃការចុះធ្វេីវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន​ ដែលបានធ្វេីវេទិកាកន្លងមកដេីម្បីដឹងពីលទ្ធផលអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ​ ពីបញ្ហាប្រឈម​ សំណូមពរនានា នៅមូលដ្ឋាន​។

​ក្នុងពិធីនោះក៏មានអញ្ជេីញចូលរួមពី​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ មន្ត្រីរាជការ ប្រធានមន្ទីរអង្គភាព​ កងកម្លាំង​ លោកអភិបាលស្រុក​ ក្រុង​ មេឃុំ ចៅសង្កាត់​ ​ក្នុងពេលនោះដែរ​ ឯកឧត្ដម​ អភិបាលខេត្តបានឡេីងរាយការណ៍អំពីលទ្ធផលនៃការចុះធ្វេីវេទិកា​សាធារណៈ​ និងបានដោះស្រាយបញ្ហាប្រឈម​ សំនូមពរ​ ជូនបងប្អូនប្រជាពលរដ្ឋបានមួយចំនួន​ និងបង្ហាញពីគោលបំណងវេទិកាសាធារណៈ​នេះ​​​ដេីម្បីផ្សារភ្ជាប់គ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ​ ជាមួយបងប្អូនប្រជាពលរដ្ឋ​ ពិសេសសុខទុក្ខ​ បញ្ហាប្រឈម​នៅមូលដ្ឋាន​ ដេីម្បីរួមគ្នាដោះស្រាយ​ ក្នុងន័យជាអ្នកបំរេីប្រជាពលរដ្ឋ ក៏ដូចជាការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ​ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក​ ក្រុង​ ខេត្តបន្ទាយមានជ័យ​។

ក្នុងអង្គវេទិកានេះដែរចំពោះសំណូពរ​ និងបញ្ហាប្រឈមមួយចំនួន​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ បានដោះស្រាយជូនភ្លាមៗ​ តាមសំនូមពរ​ និងបញ្ហាប្រឈមនានា​ ឬបញ្ហាធំដែលថ្នាក់ខេត្តមិនអាចដោះស្រាយបានថ្នាក់ខេត្តបានរៀបចំសំណេីដាក់ជូនទៅថ្នាក់ជាតិ​ ក្រសួងពាក់ព័ន្ធដេីម្បីដោះស្រាយជូនបងប្អូនប្រជាលរដ្ឋ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *