ខេត្តកំពង់ចាម ៖ កម្លាំងមន្ទីរយុត្តិធម៌ កងរាជ អាវុធហត្ថខេត្ត ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី សែម ឃាង ប្រធានមន្ទីរយុត្តិធម៌ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះមានការឃាត់ខ្លួនគ្រូទាយម្នាក់ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋដែល រស់នៅបន្ទប់ជួលនៅទីនោះថា មានករណីចាប់រំលោភ។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់កន្លែងកើត ហេតុនៅម៉ោង០៩ និង៣០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពឹល ស្រុកកំពង់សៀម បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជុំ ជឿន អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ ដែលបន្លំធ្វើជាគ្រូទាយ និងលើករាសី ហើយបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិ ឃុំខាងលើ (មិនបានសម្រេច ដោយជនរងគ្រោះបានស្រែកឲ្យគេជួយ)។