ខេត្តកណ្ដាល៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបការងារអប់រំ យុវជន និងកីឡា ប្រចាំខែកញ្ញា និងលេីកទិសដៅការងារបន្ត ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធានមន្ទីរ លោកប្រធានការិយាល័យចំណុះមន្ទីរទាំង១៣ លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក លោកនាយក លោកស្រីនាយិកាវិទ្យាល័យ និងលោកនាយក លោកស្រីនាយិកាអនុវិទ្យាល័យទូទាំងខេត្ត សរុបសមាសភាពចូលរួមចំនួន ១៧២នាក់ នៅសាលប្រជុំថ្មីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល។




