ព័ត៌មានជាតិ

ការ​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវឃុំ- សង្កាត់ចំនួន ១ កន្លែង​នៅ​ សង្កាត់កោះអន្លង់ចិនក្រុងតាខ្មៅ ខេត្តកណ្ដាល ដេញដោលត្រឹមត្រូវ

ក្រុងតាខ្មៅ ៖​ នៅព្រឹកថ្ងៃ ទី ០៨ ខែកក្កដា ឆ្នាំ ២០២១ នៅសាលា សង្កាត់ កោះអន្លង់ចិន ក្រុងតាខ្មៅ កម្មវិធីការ​ដេញថ្លៃ​គគម្រោងជួសជុលផ្លូវ បេតុងអាមេ ១ ខ្សែប្រវែង ៤៣០ ម ទទឹង ៥ម តម្លៃប៉ាន់ស្មាន, ២៤១,៩០,៨០០ រៀល ។

នៅក្នុងកម្មវិធី ដេញថ្លៃគម្រោងអភិវឌ្ឍន៍ ភូមិឃុំសង្កាត់នៅពេលនោះ សង្កេតឃើញមានតែក្រុមហ៊ុន បី ដាក់ប៊ិត ជាធម្មតាត្រូវមានក្រុមហ៊ុន មកពីខេត្តផ្សេងៗ ជាច្រើនបានចូលរួម យ៉ាងកុះករ ដោយឡែកការដេញថ្លៃ
នៅសង្កាត់កោះអន្លង់ចិន ឃើញមានក្រុមហ៊ុន
បី មានឈ្មោះដូចខាងក្រោម ។

១ សេង វុទ្ធី ដាក់តម្លៃទាប ជាងគេ , ១២៨,៧៨៥ រៀល

២ ទួនផាន់ណា តម្លៃដាក់ដេញពេលបើក ១២៩,០០០,០០០ រៀល

៣ ផលលីហ័ង តម្លៃដេញពេលបើក, ២០២, ១០០,០០០ រៀល,

ជាលទ្ធផលបានទៅលើក្រុមហ៊ុន សេង វុទ្ធី
ដែលមានតម្លៃទាបជាងគេ

សូមបញ្ជាក់ថា ​ការ​ដេញ​ថ្លៃ​គម្រោង​អភិវឌ្ឍន៍ឃុំ_ សង្កាត់​ ចំនួន ១ កន្លែង​ លោកចៅសង្កាត់
បានបញ្ជាក់ថា អ្នកដេញថ្លៃ​ត្រូវ​ចូលរួម​ដេញថ្លៃ​ប្រកបដោយ​ការ​ប្រកួតប្រជែង គ្មាន​ការ​ឃុបឃិត គ្មាន​ការ​បន្លំ គ្មាន​ការ​បង្ខិតបង្ខំ ឬ​ការប្រព្រឹត្ត​អំពើពុករលួយ​ ដេញដោល ត្រឹមត្រូវ និង យុតយុត្តិធម៌ ។

លោកចៅសង្កាត់ បានសំណូមពរ ដល់ក្រុមហ៊ុន ដែលទទួល ម៉ៅការសាងសង់ផ្លូវ
ត្រូវធ្វើផ្លូវឲ្យមានគុណភាពខ្ពស់ និងធ្វើឲ្យបានឆាប់រហ័សដើម្បី ឲ្យប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួលផង លោកចៅសង្កាត់ ក៍បានអគុណ ដល់ក្រុមហ៊ុន និងអ្នកសារព័ត៌មាន ដែលចូលក្នុងកម្មវិធីនៅពេលនេះ ចេះការពារខ្លួន និង រក្សាគម្លាតពីគ្នាបានល្អ នៅក្នុងកម្មវិធីពេលនេះ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *