ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី !!!.ចូលរួមដំណើរការ វិនិយោគគំរោងការ សាងសង់ លំនៅដ្ឋានតំលៃ សមរម្យ របស់ “ក្រុមហ៊ុនសុខារ៉េស៊ីដេនសានកូ “

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងក្រុមហ៊ុន សុខារ៉េស៊ីដេនសានកូ ,ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈស្ដីពី កិច្ចព្រមព្រៀងវិនិយោគសាងសង់លំនៅឋានតំលៃសមរម្យ សុខារ៉េស៊ីដេន សានកូ រវាងក្រុមហ៊ុន អឹម អ សុខារ៉េស៊ីដេនគ្រុប និងក្រុមហ៊ុន ខេ អេស ៤២ អ៊ីធឺណេសិនណល។

ក្នុងពិធីនោះដោយមានការចូលរួម ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ តំណាងឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរ រូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈព្រអភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក ឈាន សុខា ប្រធានក្រុមប្រឹក្សាភិបាល chairman.លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភៀវជាតិ អន្តរជាតិ បានចូលរួមជាង២០០នាក់ផងដែរ។ ជាកិច្ចចាប់ផ្តើម លោក ឈានសុខា បានមានប្រសាសន៍ថា ក្រុមហ៊ុនសុខារ៉េស៊ីដេន សានកូមានគំរោងអភិវឌ្ឍន៍លំនៅ ឋានក្នុងតំលៃសមរម្យ ដោយទទួលបាន សិទ្ធិអនុញ្ញាតអភិវឌ្ឍន៍ សាងសង់លំនៅឋានពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា : គំរោងអភិវឌ្ឍន៍សងសង់លំនៅឋានរបស់ក្រុមហ៊ុនលោក ចែកចេញជាច្រើនផ្នែកមាន សាងសង់ផ្សារ ខុនដូរ ដែលមានកំពស់១៩ជាន់ ,វិឡាភ្លោះ ៦,៦ម៉ែត្រគុណ,និង៩ម៉ែត្រ វិឡាលីងហៅស៍ ៥,២ម៉ែត្រគុណនិង១០,៥ម៉ែត្រ ផ្ទះអាជីវកម្ម ៤,២ម៉ែត្រគុណនិង១៦ម៉ែត្រ លំនៅឋានប្រណិត ៤,២គុណនិង១៤ម៉ែត្រ លំនៅឋានប្រណិត៤,២ម៉ែត្រគុណនិង១២ម៉ែត្រ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា: លំនៅឋានប្រណិតទាំងអស់នោះ ក្រោយពីសាងសង់រួចក្នុង១ល្វេងមានតំលៃ៣៩,៧៤៩ដុល្លា ការសាងសង់មានរយះពេល៥ឆ្នាំ ផ្ទះល្វេងជិត៧០០ខ្នងសាងសង់២ឆ្នាំឲ្យរួច លើយ៣ឆ្នាំទៀតសំរាប់សាងសង់ ផ្សារ និងខុនដូ .និងផ្សេងៗទៀតហើយក្នុងការសាងសង់នោះមានវិស្វករ .មកពី៣ប្រទេស .មានខ្មែរ ,ចិន, និងថៃ ,សាងសង់តាមស្តង់ដា។

ក្នុងនោះ ឯកឧត្តម អ៊ុំរាត្រីបានមានប្រសាសន៍ថា: ក្នុងនាម ឯកឧត្តម ជាអភិបាលខេត្ត ឯកឧត្តម មានសេចក្តីសប្បាយចិត្តខ្លាំងណាស់ដោយបានឃើញនៅទីក្រុងប៉ោយប៉ែត បានធ្វើការអភិវឌ្ឍន៍ លំនៅដ្ឋាន តំលៃសមរម្យរបស់ ក្រុមហ៊ុនសុខារ៉េស៊ីដេនសានកូ ,ក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ លើផ្ទៃដី១៥ហិចតា,ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលដឹកនាំដោយ ,សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងទៀត ថាក្រុមហ៊ុនសុខារ៉េស៊ីដេនសានកូ .សាងសង់លំនៅដ្ឋាន លក់ក្នុងតំលៃសមរម្យជូនប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យមក្នុងតំលៃជាង.២០,០០០ដុល្លា ដោយបង់រំលោះ.សុទ្ធ ក្នុងរយះពេល២០ឆ្នាំ ហើយការប្រាក់០,៧០ភាគរយ,ក្នុង១ខែ, គំរោងសាងសង់នេះ ចំណាយទឹកប្រាក់អស់ជាង១៥១លានដុល្លា។

ក្នុងនោះឯកឧត្តម លាង មុនីរិទ្ធ បានមានប្រសាសន៍ធ្វើការកោតសរសើរដល់ក្រុមហ៊ុនសាងសង់លំនៅដ្ឋានតំលៃសមរម្យរបស់ក្រុមហ៊ុនសុខារ៉េស៊ីដេនសានកូ ,បានសម្រេចចុះហត្ថលេខាលើ អនុស្សរណៈ ធ្វើការវិនិយោគសាងសង់ជា មួយក្រុមហ៊ុនដៃគូដែលមាន បទពិសោធន៍ និងបច្ចេកទេស សាងសង់គ្រប់គ្រាន់តាមបែបស្តង់ដាជាតិ អន្តរជាតិ ដើម្បីទំនុកចិត្តរបស់អតិថិជនផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *