ត្បូងឃ្មុំ៖ នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីប្រកាសផ្លាស់ប្តុរ នឹងទទួលភារកិច្ច ប្រធានច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងថ្មី ដោយមានការចូលរួមពី ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានសាខាគយប្រចាំច្រកទ្វារ សាខាកាំកុងត្រូលខេត្ត ប្រធានច្រកទ្វារតាមបណ្ដាច្រកព្រំដែន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
សូមបញ្ជាក់ថា លោក ផាន់ គឹមសន ត្រូវបានតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រព្រំដែនអន្តរជាតិត្រពាំងផ្លុង ជំនួសលោក វុឹង មុន្នី ដែលត្រូវទៅបម្រើការងារនៅសាលាខេត្តត្បូងឃ្មុំវិញ។