ព័ត៌មានជាតិ

កម្មវិធីបើកគម្រោងដេញថ្លៃនៅឃុំព្រែកអំបិលដេញថ្លៃដោយប្រគួតប្រជែងគ្នា

ស្រុកស្អាង នាព្រឹក ថ្ងៃ ពុធ ទី១៣ ខែវិច្ឆិកា ២០២៤ នៅសាលាឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល បើកគម្រោងដេញថ្លៃជួសជុលកែលម្អផ្លូវចាក់បេតុងអាមេ ប្រវែង ០.៣៧គ.ម ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ក្រាលបាតផ្លូវដោយកៅស៊ូប្លាស្ទិកថ្លា ប្រើដែកទំហំ១០មម និង១៤មម ចាក់ថ្មមិចលើកម្ពស់ផ្លូវចំនួន៧៧ម៣ និងដាក់ស្លាកសញ្ញាគម្រោង០១កន្លែង។ តំលៃ​ប៉ាន់​ស្មាន១៨០,០០០,០០០ រៀល (មួយរយប៉ែតសិបលាន រៀលគត់) ដាក់ឲ្យដេញថ្លៃ ក្រុមហ៊ុនចូលរួមប្រកួតប្រជែងដេញថ្លៃ មានតែបួនក្រុមហ៊ុនប្រគួតប្រជែងដាក់ប៊ីត ។

១ ក្រុមហ៊ុន ផលលីហឺង
ដេញក្នុងតម្លៃ ១៥៤.៦៦០.០០០ រៀល

២ ក្រុមហ៊ុន ហាក់មេងសំណង់ តម្លៃដេញថ្លៃ ៨៨.០៦០.០០០ រៀល.

៣ ក្រុមហ៊ុន កាត់ឈុងឡេង តម្លៃដេញថ្លៃ ៨៩.០០០.០០០រៀល

៤ ក្រុមហ៊ុន ភីអេចធីសំណង់ តម្លៃដេញ ៧៦.៩៦០.០០០ រៀល

៥ ក្រុមហ៊ុន ឆុនថុល តម្លៃដេញថ្លៃ ១១១.០០០.០០០ រៀល

មុននឹងបិទកម្មវិធីដេញថ្លៃ លោកមេឃុំ បានស្នើរសុំដល់ក្រុមហ៊ុន ភីអេចធីសំណង់ ដែលទទួលបានគម្រោង
ជួសជុលកែលំអផ្លូវត្រូធ្វើទៅតាមស្តង់ដាបច្ចេកទេស តាមកិច្ចសន្យានៃគម្រោង ធ្វើផ្លូវអោយមានគុណភាព តាមកិច្ចសន្យានៃគម្រោង ជៀសវាង ធ្វើហើយធ្វើទៀត ជួសជុលហើយផ្លូវខូចដដែលៗ បងប្អូនប្រជាពលរដ្ឋ រស់នៅឃុំព្រែកអំបិល បានស្នើរសុំដល់មន្ត្រីជំនាញ ពេលក្រុមហ៊ុនចុះអនុវត្តគម្រោង សូមចុះត្រួតពិនិត្យ និងតាមដានអោយបានជាប់ជាប្រចាំផង ដើម្បីកុំអោយក្រុមហ៊ុនទទួលបានគម្រោង ធ្វើមិនត្រូវតាមស្តង់ដាបច្ចេកទេស ជៀសវាងក្រុមហ៊ុនធ្វើផ្លូវមិនមានគុណភាព តាមកិច្ចសន្យានៃគម្នោង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *