ព័ត៌មានជាតិ

លោក មុត សុវណ្ណារិទ្ឋ ប្រធានក្រុមប្រឹក្សាស្រុក និងលោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី បា្ររព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ឋ និងនិមន្តព្រះសង្ឃ បង្សុកូលថ្វាយព្រះរាជកុសល ដល់ព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ

ស្រុកអង្គរបូរី រសៀលថ្ងៃទី១៥ខែតុលាឆ្នាំ២០២៤ លោក មុត សុវណ្ណារិទ្ឋ ប្រធានក្រុមប្រឹក្សាស្រុក និងលោក រស់ ប៊ុនធឿន អភិបាលស្រុក បានអញ្ជើញដឹកនាំលោក លោកស្រីជាក្រុមប្រឹក្សាស្រុក,លោក លោកស្រី អភិបាលរងស្រុក,លោក លោកស្រី នាយក នាយករងរដ្ឋបាល,លោកអធិការ អធិការរងនគរបាលស្រុក, លោក មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក, លោក មេបញ្ជាការ មេបញ្ជាការរងផ្នែកសឹករងអង្គរបូរី,លោក លោកស្រី ប្រធាន អនុប្រធាន មន្ត្រីការិយាល័យ អង្គភាព នៃរដ្ឋបាលស្រុក,លោក មេឃុំ ក្រុមប្រឹក្សាឃុំអង្គរបូរី,ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបូរី, លោកមេភូមិ ក្នុងឃុំអង្គរបូរី ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរី ។

បា្ររព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ឋ និងនិមន្តព្រះសង្ឃ បង្សុកូលថ្វាយព្រះរាជកុសល ដល់ព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ គម្រប់ខួប ១២ ឆ្នាំ នៃការយាងចូលព្រះទីវង្គត(១៥ ខែតុលា ឆ្នាំ២០១២-១៥ខែតុលា ឆ្នាំ២០២៤)។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *