ព័ត៌មានជាតិ

ការដាក់ដេញថ្លៃនៅសាលាសង្កាត់ដើមមៀនឃើញថាត្រឹមត្រូវអត់មានការ ឃុបឃិតគ្នា

ក្រុងតាខ្មៅ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី ១០ ខែតុលា ២០២៤ នៅសង្កាត់ដើមមៀន កម្មវិធី ដេញថ្លៃ ពីគំរោង គំរោងទីមួយ ផ្លូវបេតុងអាមេប្រវែងសរុប៥២០ម ទទឺង៤ម កម្រាស់០,១៥ម កែលម្អបាតផ្លូវ ដោយឈូស ឆាយចាក់បំពេញដីតម្រូវកូដចំនួន១៥៩ម៣ចាក់ថ្មមិច ចំនួន៖៣៤៥ម៣ កៀ កិន បង្ហាប់ធ្វើស្មា ផ្លូវ០,៣០ម សង ខាង ក្រាលបាតផ្លូវដោយកៅស៊ូផ្លាស្ទិចថ្លា រួចទើបចាក់បេតុង ការលាយបេតុងប្រើ ស៊ីម៉ង់ត៍ Portland Cement ការប្រើដែកសសៃមុខកាត់៨មម(ដែកលាត)សម្រាប់តំណរីករួម១៤មម(ដែកថ្នាំងអំពៅ) និង ជូសជុលប្រអប់រំ ដោះទឹក(រ៉ឺហ្គែរ)លើផ្លូវ និងដាក់ស្លាកសញ្ញាគម្រោង១កន្លែង តំលៃ​ប៉ាន់​ស្មាន ២២២,២៦២,៩០០៛ (ពីររយម្ភៃពីរលាន ពីររយហុកសិបពីរ ពាន់ ប្រាំបួនរយរៀល) ក្រុមហ៊ុនចូលរួមប្រកួតប្រជែង មាន ៥ ក្រុមហ៊ុន

១/ ឈ្មោះអ្នកដេញថ្លៃ ស៊ិនស៊ីឌីន ឈ្មោះក្រុមហ៊ុន ផលលីហ័ង តម្លៃដេញថ្លៃ . ១៩៨.៦៤០.០០០រៀល
២/ ឈ្មោះអ្នកដេញថ្លៃ ប៉ាតពង្សបុណស័ក្ដដា ឈ្មោះក្រុមហ៊ុន សំណង់ស័ក្កដា តម្លៃដេញថ្លៃ ៨៦.០០០.០០០រៀល
៣/ ឈ្មោះអ្នកដេញថ្លៃ ឆាងស្រីប៉ុច ឈ្មោះក្រុមហ៊ុន ដានីតសំណង់ តម្លៃដេញថ្លៃ ១១២.០០០.០០០រៀល
៤/ ឈ្មោះអ្នកដេញថ្លៃ ឃួនដារ៉ា ឈ្មោះក្រុមហ៊ុន ឃួនដារ៉ា តម្លៃដេញថ្លៃ ៩៥.០០០.០០០.រៀល
៥/ ឈ្មោះអ្នកដេញថ្លៃ ឆុនស្រៀង ឈ្មោះក្រុមហ៊ុន ឆិនស្រៀង តម្លៃដេញថ្លៃ ១១១.៨០០.០០០រៀល
ការដេញថ្លៃគំរោងទីមួយ បានទៅក្រុមហ៊ុន ឈ្មោះក្រុមហ៊ុន សំណង់ស័ក្កដា តម្លៃដេញថ្លៃ ៨៦.០០០.០០០រៀល តម្លៃទាបជាងគា

គំរោងទីពីរ ក្នុងសាលាសង្កាត់ដើមមៀន ដដែល គំរោង ផ្លូវក្រាលថ្មមិចប្រវែង៤៥០មទទឹង៥ម កម្រាស់០,១២ម (បុកបង្គោលកូនឈើ មុខកាត់= ០,១២ម -០,២០ម ប្រវែង៣ម-៤ម)ទប់ដីមាត់ស្ទឹង ចាក់ដីជើងទេ កំពស់២ម-៣,៥មប្រវែង៨០ម មាឌដី១០០៣ម៣) និងដាក់ស្លាកសញ្ញាគម្រោង ១កន្លែង
តំលៃ​ប៉ាន់​ស្មាន៩៤,០៦៨,៣០០៛(កៅសិបបួនលាន ហុកសិប្រាំបីពាន់ បីរយរៀល) ក្រុមហ៊ុនចូលរួមប្រកួតប្រជែង ៤ ក្រុមហ៊ុនដាក់ប៊ីត
១/ ឈ្មោះក្រុមហ៊ុន ផលលីហ័ង តម្លៃដេញថ្លៃ ៨៤.៦០០.០០០រៀល
២/ ក្រុមហ៊ុន ឆិនស្រៀង តម្លៃដេញថ្លៃ ៥៦.២៥០.០០០រៀល
៣/ ក្រុមហ៊ុន រ៉ូហង្សបៀលឌីង តម្លៃដេញថ្លៃ ៦៥.៧៣១.០០០រៀល
៤/ ក្រុមហ៊ុន ទួនផាន់ណា តម្លៃដេញថ្លៃ ៤៦.០០០.០០០រៀល តម្លៃទាបជាងគេ ជាអ្នកឈ្នះក្នុងការដេញថ្លៃគំរោងទីពីរ  មុននឹងបិទកម្មវិធីដេញថ្លៃ លោក ចៅសង្កាត់ បានស្នើរសុំអោយក្រុមហ៊ុនដែលទទួលបានគម្រោងទាំងពីរត្រូធ្វើទៅតាមស្តង់ដាបច្ចេកទេស តាមកិច្ចសន្យានៃគម្រោង បងប្អូនប្រជាពលរដ្ឋ រស់នៅសង្កាត់ដើមមៀន បានស្នើរសុំអោយមន្ត្រីជំនាញ ពេលក្រុមហ៊ុនចុះអនុវត្តគំរោង សូមចុះត្រួតពិនិត្យ និងតាមដានអោយបានជាប់ជាប្រចាំផង ដើម្បីកុំអោយក្រុមហ៊ុនដែលទទួលបានគំរោង ធ្វើមិនត្រូវតាមស្តង់ដាបច្ចេកទេស ជៀសវាងក្រុមហ៊ុនធ្វើផ្លូវមិនមានគុណភាព តាមកិច្ចសន្យានៃគំរោង ជៀសវាង ធ្វើហើយធ្វើទៀត ជួសជុលហើយផ្លូវខូចដដែលៗ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *