ខេត្តព្រៃវែង ៖ នាព្រឹក ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២១ នេះ ប្រជាពលរដ្ឋ រស់នៅ ជិតផ្សារដីក្រហម ស្រុកព្រះស្តេច បានត្អូញត្អែរៀបរាប់ប្រាប់ អ្នកសារព័ត៌មាន ថាផ្លូវគ្រួសក្ក្រហមមួយខ្សែរង់ផលប៉ះពាល់ ពីណាក់ឈ្មួញធ្វើអាជីវកម្មជីកកាយដីចំនួនបីក្រុម តែងតែធ្វើសកម្មភាព ដឹកជញ្ជួនអាចម៍ដីរាល់ថ្ងៃ តាមប្រភេទរថយន្ត ធំៗ ធ្វើអោយខូចផ្លូវ ទាំងស្រុង ហុយ ប៉ះពាល់ អ្នកធ្វើដំណើរ មកកាន់ផ្សារ រីឯសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។
បច្ចុប្បន្ននេះពលរដ្ឋ គាត់ឃើញក្រុមឈ្មួញមានឥទ្ធិពល បានដាក់គ្រឿងចក្រទៅជីកកាយ ដឹកជញ្ជូនអាចម៍ដី តាមរថយន្តបែនធំៗយកទៅលក់ធ្វើជាប្រយោជន៍ ឯកជនយ៉ាងគគ្រឹកគគ្រេង រយៈពេលយូរថ្ងៃមកហើយ .! ប្រជាពលរដ្ឋ បានបន្តទៀតថា ឈ្មួញមានឥទ្ធិពល ឈ្មោះ ភ័ន ជាម្ចាស់គ្រឿងចក្រអួតអាង គ្មានអាជ្ញាធរ ដែនដី មានសមត្ថកិច្ច ហ៊ានក្អកនោះទេ ចង់ខូចផ្លូវខូចទៅ.! ហេីយនិយាយមកកាន់ក្រុមអ្នកសារព័ត៌មាន គ្មានសុជីវធម៌ ដូចក្មេងបាតសង្គមអញ្ចឹង។
ជុំវិញរឿងនេះ ប្រជាពលរដ្ឋ ងឿងឆ្ងល់ថា ឈ្មោះ ភ័ន យកគ្រឿងចក្របកអាចម៍ដី ពីវាលស្រែ យកទៅលក់អោយអ្នកភូមិរាល់ឆ្នាំ ក្នុងទឹកដី ផ្សារដីក្រហម ស្រុកព្រះស្តេច មិន ដែលឃើញ អាជ្ញាធរមូលដ្ឋាន ចុះទៅហាមឃាត់ម្តងណាទេ ព្រោះផ្លូវនេះជាផ្លូវគំរោង ឥណទាន របស់រដ្ឋផ្តល់អោយ លោកអភិបាលស្រុកសាងសង់ផ្លូវ សម្រាប់ពលរដ្ឋឆ្ងាយជិត ធ្វើដំណើរ មិនមែនលោកមេឃុំ ទទួលបានលាភសក្ការៈបន្តិចបន្ទួច បណ្តោយ ក្រុមឈ្មួញដឹកជញ្ជូន អាចម៍ដីតាមអំពើនោះទេ ។