———————————————
បន្ទាប់ពីមានការសម្របសម្រួលពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦A ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន (១០០%) មកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដោយភ្ជាប់ឯកសារដូចខាងក្រោម៖
១- កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម)។
២- វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម) ។
📍ទីតាំង៖ បន្ទប់លេខ១១៧ ជាន់ទី១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
📆 កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល នៅរៀងរាល់ម៉ោងធ្វើការ
#ឡេងណាវ៉ាត្រាប #បរិយាកាសគ្មានវិវាទ
#កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC