ព័ត៌មានសន្តិសុខសង្គម

ទីតាំងហ្គេមបាញ់ត្រីដុះស្លែមួយកន្លែង សមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានចុះបង្ក្រាប

ខេត្តព្រះសីហនុ៖ ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីដុះស្លែមួយកន្លែង ដែលគេស្គាល់ថា មានម្ចាស់ឈ្មោះសែ ហើយទីតាំងមួយនេះ មិនដែលឃើញមាន អាជ្ញាធរ ឬសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះឡើយ ។

ល្បែងសុីសងហ្គេមបាញ់ខាងលើនេះមានទីតាំងស្ថិតនៅ ភូមិថ្មី សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងល្បែងមួយនេះ បានអោយដឹងថា ក្នុងមួយថ្ងៃៗមានក្មេងស្ទាវៗជាច្រើន ចូលលេងមិនដែលខាន មានទាំងថ្ងៃ មានទាំងយប់ មើលទៅហាក់ខុសពីធម្មតា ពួកគាត់ដាក់ការសង្ស័យថា ទីតាំងខាងលើនេះ អាចជាកន្លែងលួចបង្កប់អោយមានការប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ។

មានសេចក្តីរាយការអោយដឹងទៀតថា ឈ្មោះ សែ មានបើកល្បែងប្រភេទនេះជាច្រើនទៀត មិនមែនតែមួយកន្លែងទេ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ បានស្នើរសុំដល់ឯកឧត្តម ជួន ណារិន ស្នងការខេត្តព្រះសីហនុ មេត្តាជួយចាត់កម្លាំងចុះជួយមើលផង ដើម្បីរក្សាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *