កោះកុង នាព្រឹកថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤នេះ ស្ពានកោះយ៉ តភ្ជាប់រវាង ភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ជាមួយនឹងក្រុងខេមរភូមិន្ទ ខេត្តកោះកុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ។
ស្ពានកោះយ៉ថ្មីនេះមានប្រវែង ១២៦ម៉ែត្រ និងទទឹង១១ម៉ែត្រ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅក្នុងខែមិថុនា ២០២៣ ក្រោមទុនវិនិយោគជិត១,៤លានដុល្លារ។ស្ពាននេះ ដើរតួនាទីយ៉ាងសំខាន់ សម្រាប់វិស័យទេសចរណ៍ ការធ្វើដំណើររបស់ ប្រជាពលរដ្ឋនៅក្នុងតំបន់៕