ព័ត៌មានជាតិ

លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានរៀបចំពិធីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧មករា ១៩៧៩-៧មករា ២០២៤) នៅបរិវេណវិទ្យាល័យព្រះបិតាជាតិ ស្ថិតនៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច។

កំពង់ត្រាច នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់ត្រាចបានរៀបចំពិធីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧មករា ១៩៧៩-៧មករា ២០២៤) នៅបរិវេណវិទ្យាល័យព្រះបិតាជាតិ ស្ថិតនៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ពិធីខាងលើនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច លោក អ៊ុម ស៉ីណាត ប្រធានក្រុមប្រឹក្សាស្រុក ឯកឧត្តម សៅ ងិន ទីប្រឹក្សារាជរដ្ឋាភិបាល និងភ្ញៀវកិត្តិយសរួមមាន លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក-នាយករងរដ្ឋបាល កងកម្លាំងទាំង ៣ប្រភេទ មន្ត្រីរាជការជុំវិញស្រុក អាជ្ញាធរឃុំទាំង ១៤ យុវជនទាំង ៥ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋសរុបចំនួនប្រមាណ ៧០០នាក់។

គួររំលឹកផងដែរថាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ​ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ដឹកនាំដោយ ប៉ុល ពត បានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹត អស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប ជានិមិត្តរូបនៃសាមគ្គីជាតិរបស់មហាគ្រួសារខ្មែរជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្តរ៍៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *