ព័ត៌មានជាតិ

ជនជាតិវៀតណាមពីរនាក់ឪពុកកូនត្រូវចាប់ខ្លួនដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់​ ជាក់ស្ដែងនៅថ្ងៃអាទិត្យ

កម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល និងកម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក ជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផលរាំងទិល សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយ លោក ឈឹម ស៊ីថា នាយរងការិយាល័យ និងកម្លាំងប្រតិបត្តិការសឹករងខេត្ត បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចមុខព្រែកខ្ញែង ស្ថិត​ក្នុង​ភូមិ​ព្រែក​ក្រ​ ឃុំ​ដីរនាត​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​ បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។

១/​ ឈ្មោះ​ តង​ យហ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ ជនជាតិ​ វៀតណាម​ (ជាឪពុក​)
២/​ ឈ្មោះ​ ត យស ភេទ​ប្រុស អាយុ​២៣ឆ្នាំ​ (ត្រូវ​ជាកូន)​មាន​ទីលំនៅ​ ភូមិ​ក្បាល​តោ​ល​ ឃុំ​កោះ​ជីវាំង​ ស្រុក​ ឯកភ្នំ​ ខេត្ត​បាត់ដំបង​។
វត្ថុតាង​ រួមមាន:
-កាណួត​ ស្មាច់ភ្ជាប់ម៉ាសុីន០១គ្រឿង
-​មងបីជាន់ប្រវែង​ ២៥០​ម៉ែត្រ​
-ត្រីចំរុះ​ ចំនួន​ ៤០គីឡូ​ក្រាម​
-កណ្ដឹងសំរាប់បំពងសម្លេងបង្អេីលត្រី​ ០២គ្រឿង​។
+ជនសង្ស័យ​ទាំង​២​ នាក់នេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *