ស្រុកស្អាង ៖ ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ក្នុង«ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១២៤៣ប័ណ្ណ ស្ថិតក្នុងភូមិពោធិ៍ក្រោម ឃុំត្រើយ ស្លា ស្រុកស្អាង ខេត្តកណ្ដាល»។
ឯកឧត្តមអភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជានៅទូទាំងខេត្តកណ្តាល ថាការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋគឺដើម្បីឲ្យប្រជាពលរដ្ឋយកទៅបង្កបង្កើនផល សម្រាប់ទ្រទ្រង់ ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដីធ្លីទាំងអស់របស់ប្រជាកសិករដែលប្រើប្រាស់ជាលក្ខណៈគ្រួសារនឹងមិនត្រូវបានយកពន្ធនោះទេ៕