ព័ត៌មានជាតិ

នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់ នគរបាលយុត្តិធម៌ ជំនាន់ទី២៤(រាជធានីភ្នំពេញ)

ភ្នំពេញ នៅថ្ងៃពុធ០៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់ នគរបាលយុត្តិធម៌ ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី២៤ ក្រោមអធិបតីភាព លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា មហាអយ្យការ អមតុលាការកំពូល និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ និង សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ជំនាញ់ទី២៤ ជាច្រើនរូបផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *