ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យ គាំទ្របច្ចេកទេស និងវាយតម្លៃការផ្ដល់សេវាសាធាណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និសរុយោដីដែលដាក់ឱ្យដំណើរការនៅអង្គភាពច្រកចេញចូលតែមួយ

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមអម សុភា អភិបាលរងខេត្ត បានដឹកនាំប្រធាន អនុប្រធាន មន្ត្រីជួរមុខ និងជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំង ទទួលជួបប្រតិភូក្រសួង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំ​ដោយ​ឯកឧត្តមបណ្ឌិតភាគ សុធា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានច្រកចេញចូលតែមួយក្រសួង ដើម្បីសិក្សាស្វែងយល់ជុំវិញការអនុត្តការងារជាក់ស្ដែង បញ្ហាប្រឈមនានា និងត្រួតពិនិត្យ គាំទ្របច្ចេកទេស និងវាយតម្លៃការផ្ដល់សេវាសាធាណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និសរុយោដីដែលដាក់ឱ្យដំណើរការនៅអង្គភាពច្រកចេញចូលតែមួយ។

ជាកិច្ច​ស្វាគមន៍​ ឯកឧត្តម អម សុភា អភិបាលរងខេត្តទទួលបន្ទុកអង្គភាពច្រកចេញចូលតែមួយ បានមានប្រសាសន៍ថា៖ ការអនុវត្តការងារ វាតែងតែជួបបញ្ហាប្រឈម តែទោះយ៉ាងណា ក៏ត្រូវមានការជួបប្រជុំគ្នាដើម្បីពិភាក្សា និងរកដំណោះស្រាយរួមក្នុងបំណងរួមគឺបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ​ឱ្យ​បានលឿន និងមានភាពងាយស្រួល។ ឯកឧត្តមបានបន្ដថា ប្រតិបត្តិការមិនថានៅទីកន្លែងណាទេ សំខាន់ឱ្យតែអាចផ្ដល់សេវាជូនប្រជាពលរដ្ឋបាន។

លោកឈាង បូរ៉ា ប្រធានអង្គភាពច្រកចេញចូលតែមួយ បានលើកឡើងអំពីរបាយការណ៍វឌ្ឍនភាពស្ដីពីចំណូលក្នុងវិស័យរៀបចំដែនដី ក្នុងនោះលោកក៏បានលើកឡើងពីការវិវត្តក៏ដូចជាបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងវិស័យរៀបចំដែនដីនេះដែរ តែបើទុកណាជាមានបញ្ហាយ៉ាងណាក៏ដោយ ក៏បានប្រែក្លាយបញ្ហាទាំងនោះ ទៅជាកាលានុវត្តភាពដោយស្វែងរកដំណោះស្រាយសមស្រប និងអាចទទួលយកបានដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងមានគុណភាព។

បន្ទាប់ពីក្ដាប់បាននូវរបៀបរបបការងារ ក៏ដូចជាលំហូនៃការផ្ដល់សេវា ឯកឧត្តមភាគ សុធា អគ្គនាយករង នៃអគ្គនាយកដ្ឋានក្រសួងរៀបចំដែនដី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះឯកឧត្តមអភិបាលរងខេត្តទទួលការងារការងារច្រកចេញចូលតែមួយ ដែលមានភាពឆ្លាសឈ្លៀសក្នុងការដឹកនាំសម្របសម្រួលឱ្យកិច្ចសហការល្អ និងរកដំណោះស្រាយ និងមានភាពបត់បែនលើបញ្ហាស្មុគស្មាញដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្ដែងក្នុងការផ្ដល់សេវានេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *