ខេត្តបន្ទាយមានជ័យ ; តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅព្រំដែនកម្ពុជាថៃ បាននិយាយខ្សិបៗ ប្រាប់ អ្នកសារព័ត៌មាន.( ព្រហ្ម មានជ័យ.)យេីង ខ្ញុំថា : មានទំនិញដែលចេញចូល ខ្មែរ ថៃ.រៀងរាល់ថ្ងៃ នោះដូចមាន .ស្រូវ .ធ្យូង និងឈេីក្រហមជាដេីម ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានបន្តទៀតថា
: ប្រភេទឈេីក្រហមនេះចេញដោយការលួចលាក់បំផុត។
គាត់បន្តទៀតថាជារៀងរាល់ថ្ងៃនេះ គាត់ឃេីញចេញដូចជា ធ្យូង និងស្រូវ ចំណែកទំនិញមកពីថៃវិញដូចជា ,ម៉ូតូនិងឥវាន់ចាប់ហួយ របស់ថៅកែធំៗ មកទំនាក់ទំនងមកចេញច្រកនេះជារៀងរាល់ផងដែរ។
ច្រកនេះដែលគេហៅ ឈ្មោះ ថា .ច្រក ប្រាសាទត្បែង ស្ថិតនៅក្នុងភូមិ តាម៊ាំង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ច្រកនោះដែលកាន់កាប់ដោយ ទាហាន មួយរូបឈ្មោះ បារាំង ជាទាហ៊ាន មួយរូបនៅចំណុះឲ្យ ទាហ៊ានស៑ុបខេត្ត ខេត្តបន្ទាយមានជ័យ បាននិយាយកុំហុកៗ ដាក់អ្នកសាព័ត៌មានយេីងខ្ញុំថា .សារព័ត៌មាន អើយ សូម អញ្ជេីញត្រឡប់ទៅវិញចុះ ប្រយ័ត្ន ពួកគេធ្វេីអ្វីមួយ នាពេលនោះ .ដែល អ្នកសាព័ត៌មានយេីងខ្ញុំបានត្រឡប់មកវិញដោយក្លាចអ្នកនោះធ្វេីអ្វីមកលើយេីងខ្ញុំ ក្រុមសារព័ត៌មានវិលត្រឡប់មកវិញ ភ្លាម ៗ ដោយបានលួចថតរូបភាពបាន នាពេលដែលឡានខ្មែរកំពុង ផ្ទេរ ស្រូវទៅឡានថៃដែលត្រូវយកទៅលក់ ប្រទេសថៃ នាល្ងាច ថ្ងៃទី 8ខែសីហាឆ្នាំ2019.ស្ថិតនៅច្រកដែលបានរៀបរាប់ដូចខាងលើនោះ ។
ពាក់ព័ន្ធ និងច្រក របៀងខាង លើ ប្រជាពលរដ្ឋ សំណូមពរដល់អ្នក សារព័ត៌មានជួយផ្សព្វផ្សាយ ដើម្បីអោយមន្ត្រី ជំនាញចុះត្រួតពិនិត្យ ស៉ើបអង្កេតផងទាន…..?