ព័ត៌មានជាតិ

កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងសហការជាមួយសមត្ថកិច្ចអាវុធហត្ថស្រុកចុះបង្ក្រាបស្ទាក់ចាប់ឈឺប្រណឹតបាន១គោយន្ត នៅស្រុកទឹកផុស៕

(កំពង់ឆ្នាំង) កម្លាំងខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានសហការជាមួយសមត្ថកិច្ចអាវុធហត្ថស្រុកទឹកផុសចុះ បង្ក្រាបចាប់ស្ទាក់គោយថន្ត១គ្រឿង ដែលផ្ទុកឈើបានជាង៣ម៉ែត្រគូប ឈើទាំងនោះគឺប្រភេទផ្ចឹកនិងសុក្រំឥឡូវត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងសហការជាមួយអាវុធហត្ថស្រុកស្ទាក់ចាប់បានហើយ និងនាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរមាសដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

រីឯសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើនេះគឺបានធ្វើឡើង កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នៅតាមផ្លូវលំក្នុងភូមិជៀប ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕

លោក ពារ គឹមហេងនាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៣ ខែកញ្ញា ២០២១ នេះបានប្រាប់ឲ្យដឹងថាៈ ក្រោយ
ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកក៏បានដឹក នាំកម្លាំងនិង សមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើរមាស និងសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើ ដំរីស សហការជាមួយកង រាជអាវុធហត្ថស្រុកទឹកផុស ចុះស្ទាក់ចាប់បានគោយន្ត១គ្រឿងនេះ ដែល
បានដឹកឈើប្រណិតប្រភេទផ្ចឹកចំនួន៣,២០ម៉ែត្រគូប ៕

ចំណែកអ្នកបើកបរដឹកឈើនិងម្ចាស់រកសីបទល្មើសខាងលើត្រូវរត់គេចខ្លួនបាត់ស្រម៉ោល បច្ចុប្បន្ន វត្ថុតាងបទល្មើសព្រៃឈើនេះរួមមានគោយន្តមួយគ្រឿង និងឈើផ្ចឹក.ឈើសុក្រំចំនួន៣,២០ម៉ែត្រគូបត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរមាសដើម្បីកសាងសំណុំរឿងចាត់ការតាមទៅនីតិវិធី៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *