ព័ត៌មានជាតិ

គោយន្ត​កន្ត្រៃ​ប្រមាណ​ជិត​២០០​គ្រឿងសម្រុក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ដឹក​ចូល​ក្រុមហ៊ុនស៊ី​ង បាយ​អូ​ថេក ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ចាម ស្រុក​សំបូរទាំងយប់ទាំងថ្ងៃ

គោយន្ត​កន្ត្រៃ​ប្រមាណ​ជិត​ ២០០​ គ្រឿង សម្រុកចូល​ទៅក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ចូល​ទៅ​ដឹកឈើ​លក់​អោយ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្ក្រចេះ ជាក់ស្តែង សកម្មភាព​ឧក្រិដ្ឋកម្ម​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល ស្ថិត​តំបន់​ការពារ​ដែន​ជម្រក​សត្វ ព្រៃ​ឡង់ កំពុង​រង​ការគំរាមកំហែង​ពី​សំណាក់​ក្រុម​ឈ្មួញ​ទុចរិត​រក​បទល្មើស​ព្រៃឈើ​ដោយ​ខុសច្បាប់​ដឹក​ចូល​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក Think-Biotech;Co.ltd ករណី​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាងគំហុក​បែបនេះ ត្រូវបាន​គេ​សង្ស័យថា​មាន​ការឃុបឃិត​ជា​បណ្តាញ​ជា​មន្ត្រី​អនុរក្ស​បរិស្ថាន ដែល​មាន​ភារកិច្ច​គ្រប់​គ្រង និង​ការពារ​តំបន់​ព្រៃ​ឡង់​នេះ​តែម្តង​។​

​ពលរដ្ឋ​ថា នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៣​នេះ គេ​បាន​សង្កេតឃើញ​សកម្មភាព​នៃ​ការកាប់​អា​ឈើ​ចេញពី​ក្នុង​ព្រៃ​ក្បែរ​ស្នាក់ការ​បរិស្ថាន​”​ត្រពាំង​សង្កែ​” កើតមាន​យ៉ាង​អាណាធិបតេយ្យ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោក សាំង សុខន នាយក​ដែន​ជំរក​សត្វព្រៃ​ឡង់​។ មិនតែប៉ុណ្ណោះ​ក្រុម​ឈ្មួញ​បាន​គៀងគរ​ប្រជាពលរដ្ឋ​ឲ្យចូល​កាប់​ប្រភេទ​ឈើ​ឈ្លិ​ក ចំណុច​ទីតាំង​មួយចំនួន​ដូចជា​(​អូរ​កំបោរ ,​កំបោរ​ជ្រោង ,​ចែ​ម៉ែ ,​ត្រពាំង​ទា និង​ត្រពាំង​សង្កែរ ភូមិសាស្ត្រ​ទាំង​នេះ ស្ថិត​ទល់មុខ​ស្នាក់ការ​បរិស្ថាន​ត្រពាំង​សង្កែរ ប្រហែលជា​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្នុងស្រុក​សំបូរ ខេត្ត​ក្រចេះ​)​។​

​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​ប្រាប់​ឱ្យដឹងថា ពួកគាត់​បាន​សង្កេតឃើញ​មាន​ជំរុំ​ជាច្រើន​ត្រូវ​បោះ​ក្នុង​តំបន់​អូរ​កំបោរ ដែល​នៅ​មិន​ឆ្ងាយ​ពី​ស្នាក់​ការ​របស់​មន្ត្រី​បរិស្ថាន​ដែន​ជម្រក​ព្រៃ​ឡ​ង់ ដោយ​ពួកគេ​ធ្វើ​សកម្មភាព​អារ​ផ្តូលរំលំ​ដើមឈើ​ធំ​ពុះ​ជ្រា​ក​ជា​ជ្រុង​រួច​ដឹក​តាម​គោយន្ត​កន្ត្រៃ ឬ​គោយន្ត​កែឆ្នៃ​ផ្សេងទៀត ចូល​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ដោយ​គ្មាន​ច្បាប់​អនុ​ញាត្ត ហើយ​មន្ត្រី​បរិស្ថាន​ទាំង​នេះ​គ្មាន​ការទប់ស្កាត់​ឡើយ​។
​ប្រជា​សងគ​មន៍​បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជា​ពិសេស​មន្ត្រី​ជាន់ខ្ពស់​ថ្នាក់​ក្រសួង​មេត្តា​ជួយ​អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នេះ​ផង បើ​ពុំ​ដូច្នេះ​ទេ ព្រៃ​ឡង់ នឹង​ត្រូវរ​លា​ហិនហោច​អស់​ជាក់​ជា​មិនខានឡើយ​។​

​សកម្មជន​ការពារ​ព្រៃឈើ បានឲ្យដឹង​ទៀតថា ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ដែល​មាន​ទីតាំង​ជាប់​ព្រំប្រទល់ ជាមួយ​តំបន់​ព្រៃ​ឡង់ កំពុងតែ​មមាញឹក​ក្នុង​ការដឹកជញ្ជូន​ឈើ​ចេញ​ព្រៃ​ការពារ​ចូលទៅក្នុង​ក្រុមហ៊ុន​របស់ ខ្លួន ដោយ​កែន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ចូល​ទៅ​កាប់​ឈើ នៅក្នុង​ព្រៃ​អភិរក្ស​យកមក​លក់​ឲ្យ​ខ្លួន​ក្នុង មួយ ម៉ែត្រគូប ៤០​ទៅ​៥០​ម៉ឺន​រៀល​។
​ចំណែក​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​កនេះ បាន​លក់​ឈើ​បន្ត​ឱ្យ​ក្រុមហ៊ុន អង្គ​រផ្លាយ​វូត ដែលជា​ក្រុមហ៊ុន​ធំ​នាំ​ឈើ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។​
​សកម្មជន​ការពារ​ព្រៃឈើ បាន​និយាយថា នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ នេះ ឃើញ​មាន​សកម្មភាព​ឧក្រិដ្ឋកម្ម​កាប់បំផ្លាញ​ព្រៃ​មុខកាត់​ធំៗ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់ ពិសេស​គឺ​នៅក្បែរ​ស្នាក់ការ​បរិស្ថាន​ត្រពាំង​សង្កែរ មាន​សំឡេងរ​ណា​យន្ត​បំពង ទ្រហឹង​ពេញ​ព្រៃ ប៉ុន្តែ​លោក សាំង សុខន នាយក​ដែន​ជំរក​សត្វព្រៃ​ឡង់ ឆ្លើយតប​យ៉ាងខ្លី​ប្រាប់ថា លោក​មិន​បានដឹង​អំពី​សកម្មភាព​ការ​កាត់ឈើ​លក់​នៅ​ចំណុច​ទាំង​ប៉ុន្មាន​នោះ​ឡើយ លោក​ថា​ចាំ​ឱ្យ​កូនចៅ​ទៅ​ត្រួតពិនិត្យ​​បន្ទាប់ពី​មាន​ការកាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ការពារ​ព្រៃ​ឡង់​នេះ ក៍​មាន​សេចក្តី​រាយ​ការ​ទៅ​កម្លាំង​សមត្ថកិច្ច​គ្រានោះ សមត្ថកិច្ច​ក៏​បាន​ឆ្មក់​ចាចាប់គោយន្ត​កន្ត្រៃ​បាន​ចំនូ​ន​១៥​គ្រឿង ដែល​កំពុង​ដឹង​ឈើ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ។​

​ពលរដ្ឋ​បាន​អោយ​ឲ្យដឹងថា ចំពោះ​មន្ត្រី​បរិស្ថាន​ដែល​ប្រចាំការ​ការពារ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ ហាក់​មាន​ការ​តឹងរឹង​ចំពោះ​ប្រជាពលរដ្ឋ​ធម្មតា​និង​មិនឱ្យ​មាន​ការចូល​កាប់​ឈើ ឬ​កាប់ឆ្ការ​វៀត​យក​ដីធ្លីរ​បស់​រដ្ឋ នោះទេ តែ​ចំណែក​ឈ្មួញ​ឈើ​ធំៗ​ដែល​មាន​ឥទ្ធិពល និង​មាន​លុយ​អាច​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​រាប់រយ​ហិច​តា​យក​ជា​កម្មសិទ្ធិ​។​បបឋ
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!
086 776080.0979262427

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *