ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបាន ក្រសួងមហាផ្ទៃ តែងតាំង ជាស្នងការ ខេត្តព្រៃវែង

(ភ្នំពេញ)៖ នៅថ្ងៃទី ២៨.០២.២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដោយសម្រេចតែងតាំងលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន អតីតប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការនគរបាលជាតិ ជាស្នងការខេត្តព្រៃវែង ជំនួយលោកឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។

សូមបញ្ជាក់ថាៈ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាកូនរបស់លោក ផៃ ប៊ុនឈឿន អតីតអភិបាលខេត្តកណ្ដាល និងបច្ចុប្បន្ន ជារដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថានហើយក៍ត្រូវជាប្អូនរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ផងដែរ លោក ឈឿន ប៊ុនឆន ពីមុនធ្លាប់កាន់មុខតំណែងជាអធិការនគរបាលស្រុកកោះធំ ខេត្តកណ្ដាល និងផ្លាស់មកជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង។ ក្រោយមកក៍ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *