បន្ទាយមានជ័យ ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅឃុំទឹកជោ ស្រុកព្រះនេតព្រះ បានបញ្ជាក់ឲ្យដឹងថា បុគ្គលឈ្មោះ បូ កំពុងសម្រុកដឹកជញ្ជួនអាចម៍ដី រុះពាសពេញផ្លូវ មិនគ្របតង់ឲ្យបានត្រឹមត្រូវនោះទេ លោក បូ និងបក្សពួកដឹកជញ្ជួនអាចម៍ដីយ៉ាងពេញបន្ទុករាល់ថ្ងៃ មិនដែលគ្របតង់ឲ្យបានត្រឹមត្រូវតាមលក្ខណះបច្ចេកទេសនោះទេ បណ្តាលអោយមានការជ្រុះដីរប៉ាត់រប៉ាយតាមដងផ្លូវ ដីហុយទ្រលោម ធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ មហាជនលើកឡេឺងថា មន្ទីររ៉ែ ថាមពលខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចពាក់ព័ន្ធ មិនដែលចុះពិនិត្យ រណ្តៅខ្នាតយក្សមានជម្រៅជិតដល់ក្បាលប្រែត ហើយមិនបានធ្វើរបងពទ្ធ័ ឬដាំកូនឈេីជុំវិញអោយបានត្រឹមត្រូវ ដើម្បីការពារដល់សត្វ គោ ក្របី ឬមនុស្សចាស់ក្មេង ដែលអាចបង្កអោយមានគ្រោះថ្នាក់។
ប្រជាពលរដ្ឋ រស់នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ បានអំពាវនាវដល់ លោក អភិបាលខេត្តបន្ទាយមានជ័យ មេត្តាចាត់មន្ត្រីក្រោមឱវាទ ចុះពិនិត្យជាបន្ទាន់ ចំពោះរណ្តៅដីរបស់លោក បូ ដឹកជញ្ជូនអាចម៍ដីរុះពាសពេញផ្លូវសាធារណះ ធ្វេីឲ្យប៉ះពាល់ដល់បងប្អូនក្នុងមូលដ្ឋាន ៕