ខេត្តស្វាយរៀង ៖ ឯកឧត្តមម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានដឹកនាំកម្លាំងក្រុមការងារសមត្ថកិច្ច ចុះត្រួតពិនិត្យទីតាំងលេងល្បែងបក្សីកីឡា (ជល់មាន់) នៅក្នុងកាស៊ីណូពិភពថ្មី សង្ស័យបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែង ។ ករណីចុះត្រួតពិនិត្យននេះនៅវេលាម៉ម៉ោង ១ រសៀលថ្ងៃទី០១ តុលា ឆ្នាំ២០២២ នៅក្នុងកាស៊ីណូពិភពថ្មី ក្រុងបាវិត ខេត្ដស្វាយរៀង។
បើតាមសមត្ថកិច្ចនគបាលក្រុងបាវិតបានឲ្យដឹងថា ក្រោយពីមានព័ត៌មានមួយចំនួនបានចុះផ្សាយថា កាស៉ីណូ ពិភពថ្មី(New World )មានបង្កប់ល្បែងជល់មាន់ ល្បែងអនឡាញ បៀរអាប៉ោង ឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យ ទើបឯកឧត្តមអភិបាលខេត្តស្វាយរៀងបញបញ្ជាឲ្យឯកឧត្តមអភិបាលរងខេត្ត ដឹកនាំកម្លាំងក្រុមសមត្ថកិច្ចចុះត្រួតពិនិត្យក្នុងទីតាំងកាស៊ីណូពិភពថ្មីនេះ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតលទ្ធផល ពុំឃើញមានពលរដ្ឋខ្មែរចូលលេងទេ។
ទាក់ទិនករណីនេះដែរ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តបានឲ្យដឹងថា ក្រោយការចុះត្រួតពិនិត្យក្រុមការងារបានពិនិត្យឃើញថា ៖
១-ទីតាំងល្បែងបក្សីកីឡា (ជល់មាន់) ស្ថិតនៅខាងក្នុងបរិវេណកាស៊ីណូ New World ដែលមានក្រុមហ៊ុនឈ្មោះ ASEAN INTERNATIONAL RESORT Co.,LTD មានជនបរទេសចូលលេង។
២-ក្រុមហ៊ុនកាស៊ីណូ New World មានអាជ្ញាបណ្ណត្រឹមត្រូវ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៦ ចេញដោយអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែ.ងពាណិជ្ជកម្មកម្ពុជា
៣-ទីតាំងល្បែ.ងបក្សីកីឡា ពុំមានពលរដ្ឋខ្មែរចូលលេង ដូចជាការចុះផ្សាយទេ
៤-អ្នកគ្រប់គ្រងទីតាំងល្បែ.ងបក្សីកីឡា បានបញ្ជាក់ថា ពុំអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងទេ ហើយក្រុមហ៊ុនបានបិទបម្រាមនៅទីតាំងរបស់ខ្លួន ប៉ុន្តែនៅទីតាំងរបស់ខ្លួនមានបុគ្គលិកបម្រើការងារជាជនជាតិខ្មែរ
៥-ក្រុមការងារបានធ្វើកិច្ចសន្យា អប់រំណែនាំ ទៅអ្នកគ្រប់គ្រង ដោយហាមមិនអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងល្បែ.ងទេ បើមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ៕