ព័ត៌មានជាតិ

ត្រឹមរយះពេល២ថ្ងៃ, សមត្ថកិច្ចខេត្តកណ្តាលបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់បានជិត១,០០០ទីតាំងនៅទូទាំងខេត្ត

កណ្តាល៖ បន្ទាប់ពីមានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងបទបញ្ជារបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងរយៈពេលពីរថ្ងៃមកនេះ ថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្ដាលបានបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងជំនាញមានសមត្ថកិច្ចខេត្តកណ្តាល បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងបើកល្បែងស៉ីសងខុសច្បាប់សរុបជិត១,០០០ទីតាំងនៅទូទាំងខេត្ត។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានថ្លែងឲ្យដឹងថា គណ:បញ្ជាការឯកភាពរដ្ឋបាលគ្រប់ស្រុក ក្រុងបានចុះបង្រ្កាប និងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅតាមបណ្តាលស្រុក-ក្រុងទូទាំងខេត្តកណ្ដាលរួមមាន៖១-ស្រុកល្វាឯម បង្ក្រាបបាន ៣៩ទីតាំង, ២-ស្រុកអង្គស្នួល បង្ក្រាបបាន ៣៧ទីតាំង, ៣-ស្រុកកណ្តាលស្ទឹង បង្ក្រាបបាន ៧០ទីតាំង, ៤-ស្រុកស្អាង បង្ក្រាបបាន ១៦៧ទីតាំង,៥-ស្រុកពញាឮ បង្ក្រាបបាន ៨៧ទីតាំង, ៦-ស្រុកខ្សាច់កណ្ដាល បង្ក្រាបបាន ៩០ទីតាំង, ៧-ក្រុងតាខ្មៅ បង្ក្រាបបាន ១០៧ទីតាំង, ៨-ស្រុកកោះធំ បង្ក្រាបបាន ១៤៥ទីតាំង, ៩-ស្រុកកៀនស្វាយ បង្ក្រាបបាន ៧៦ទីតាំង, ១០-ស្រុកលើកដែក បង្ក្រាបបាន ៥៦ទីតាំង, ១១-ស្រុកមុខកំពូល បង្ក្រាបបាន ៨ទីតាំង និងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បន្តរកឃើញចំនួន៥៥ទីតាំងបន្ថែម ដូច្នេះស្មើ៦៣ទីតាំង។ សរុប១១ស្រុក-ក្រុងមាន៩៣៧ទីតាំង។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានថ្លែងច្បថា ទិសដៅបន្តកម្លាំងជំនាញរបស់គណៈបញ្ជាការឯកភាពខេត្ត នឹងចុះស្រាវជ្រាវរកទីតាំងដែលនៅសេសសល់ដើម្បីបញ្ចប់ជាស្ថាពរ។ ដោយឡែក សម្រាប់ទីតាំងដែលបង្ក្រាប បាននៅក្នុងខេត្តកណ្ដាលប៉ុន្មានថ្ងៃនេះ ភាគច្រើនសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំម្ចាស់ទីតាំង ដើម្បីបញ្ឈប់សកម្មភាព ក្នុងករណីនៅតែបន្ដនឹងចាត់វិធានការតាមច្បាប់ជាធរមាន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *