ព័ត៌មានជាតិ

ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញបើកលេងពេញទំហឹងនៅក្នុងក្រុងបាត់ដំបងលោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង និងអភិបាលក្រុងបាត់ដំបង បានរក្សាភាពស្ងៀមស្ងាត់

បាត់ដំបង,,ប្រជាពលរដ្ឋតាមបណ្ដាសង្កាត់មួយចំនួនក្នុងក្រុងបាត់ដំបង កំពុងសម្ដែងសេចក្ដីព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គមដោយសារតែល្បែងស៊ីសងតាមប្រព័ន្ធអនឡាញកើតឡើងយ៉ាងពេញទំហឹង ហើយសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការបង្ក្រាបឡើយ។

ប្រជាពលរដ្ឋបានកត់សម្គាល់ថាល្បែងភ្នាល់ទឹកភ្លៀង បៀអាប៉ោង របស់បុគ្គលឈ្មោះ អួន តាល់ នៅក្នុងសង្កាត់អូរចារ បានស្ងប់ស្ងាត់ក្រោយពេលសមត្ថកិច្ចបង្ក្រាប ប៉ុន្តែល្បែងភ្នាល់តាមប្រព័ន្ធអនឡាញកំពុងកើតឡើងយ៉ាងពេញបន្ទុកលោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង និងអភិបាលក្រុងបាត់ដំបង បានរក្សាភាពស្ងៀមស្ងាត់នៅពេលល្បែងភ្នាល់តាមប្រព័ន្ធអនឡាញកើតឡើងស្ទើរគ្រប់ច្រកល្ហកក្នុងក្រុងបាត់ដំបង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ប្រភពពីប្រជាពលរដ្ឋនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានឲ្យដឹងថាក្នុងមូលដ្ឋានពួកគាត់ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញកាន់តែរាលដាល ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់នោះទេ។

ប្រជាពលរដ្ឋបានកត់សម្គាល់ថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការផ្លាស់ប្ដូរតំណែងអធិការនគរបាលក្រុងបាត់ដំបងជាបន្តបន្ទាប់ ប៉ុន្តែល្បែងស៊ីសងនៅតែកើតឡើងយ៉ាងរាលដាលដូចមុនដដែល។ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះនៅពេលល្បែងស៊ីសងនៅតែកើតឡើងពេញទំហឹងគឺអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ក៏កើតឡើងគួរឲ្យភ័យខ្លាចដែរប្រជាពលរដ្ឋបានអំពាវនាវឲ្យលោកឧត្ដមសេនីយន៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក សុខ លូ​ អភិបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាបល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ក្នុងសង្កាត់ស្វាយប៉ោ និងសង្កាត់ផ្សេងៗទៀតនៅក្រុងបាត់ដំបង ជាបន្ទាន់។

ដោយសារថាមួយរយៈចុងក្រោយនេះល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ រាលដាលយ៉ាងពេញទំហឹង ហើយអធិការនគរបាលក្រុងបាត់ដំបង និងអភិបាលក្រុងបាត់ដំបង មិនចាត់វិធានការបង្ក្រាបឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *