ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកខេត្តកោះកុងសហការជាមួយក្រុមគ្រូពេទ្យបារាំងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

ខេត្តកោះកុង៖ មន្ទីរពេទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង បានធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងមន្ទីរ ពេទ្យបង្អែកខេត្ត រយៈពេលចំនួន៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោកគ្រូពេទ្យ ម៉ែន សាម៉េត បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្ត សហកាជាមួយក្រុមគ្រូ ពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ធ្វើការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ ដោយធ្វើការពិនិត្យ និងវះកាត់ពកក ដុំគីសនៅក និងពិនិត្យបញ្ហាត្រចៀកខ្សោយការស្ដាប់ ថ្លង់ និងមានការផ្ដល់ជូនដោយឥតគិតថ្លៃនៅឧបករណ៍ពាក់ជំនួយត្រចៀកក្នុងការស្ដាប់ ។
លោកគ្រូពេទ្យបានឲ្យដឹងទៀតថា នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៩ និងមានពិនិត្យជំងឺរោគស្ត្រី នឹងមានធ្វើការវះកាត់នៅដុំសាច់ ដុំគីស នៅមាត់ស្បូន ក្នុងស្បូន ដៃស្បូន និងវះកាត់ ដុំសាច់ ដុំគីស នៅសុដន់ ចំនួន៥ថ្ងៃទៀត ។

លោកពូគង់ សុផល មានអាយុ ៧០ ឆ្នាំ បានប្រាប់មកក្រុមអ្នក សារព័ត៌មាននៅរសៀលថ្ងៃទី១៩ នេះឲ្យដឹងថា លោក ពូមានជំងឺ ហត់ លើសឈាម និងត្រចៀក ថ្លង់ស្ដាប់មិនឮ ដោយបានក្រុមគ្រូពេទ្យបង្អែកខេត្តកោះកុងជួយព្យាបាលលោកពូឲ្យបានជាសះ ស្បើយទល់សព្វថ្ងៃនេះ រួមទាំងក្រ្មគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំងផងដែរ បានជួយព្យាបាលត្រចៀកលោកពូឱ្យបានស្ដាប់ឮឡើងវិញ ។

លោកពូបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាន ថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំងពិនិត្យព្យាបាលជំងឺត្រចៀក លោកពូក៏បានមកដើម្បីសុំបើកថ្មបន្ថែមសម្រាប់ដាក់
ឧបករណ៍ពាក់ជំនួយត្រចៀក
របស់គាត់ ងាយស្រួលក្នុងការស្ដាប់។
ហើយលោកពូ ក៏បានថ្លែងអំណរ អរគុណ ដល់ក្រុមគ្រូពេទ្យទាំង អស់ បានជួយព្យាបាលឲ្យគាត់បានជា និងស្ដាប់ឮឡើងវិញ តាមដូចសេចក្តីប៉ងប្រាថ្នារបស់គាត់ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *