ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដឹកនាំអភិបាលរងខេត្ត មន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុងខ្មៅ និងសង្កាត់ស្វាយរលំ ចុះពិនិត្យមើលស្ថានភាពផ្លូវ ក្នុងភូមិសាស្រ្តសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រុងតាខ្មៅ ៖ នារសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្ត កណ្តាល បានដឹកនាំអភិបាលរងខេត្ត មន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុងខ្មៅ និងសង្កាត់ស្វាយរលំ ចុះពិនិត្យមើលស្ថានភាពផ្លូវ ក្នុងភូមិសាស្រ្តសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចុះពិនិត្យឃើញអំពីស្ថានភាពផ្លូវមួយចំនួនមានសភាពទ្រុឌទ្រោម គ្រលុក និងហ៊ុយ បណ្តាលមកពីការដឹកជញ្ជូនដី ខ្សាច់ ថ្ម ធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ឯកឧត្តមអភិបាល បានចុះដល់ទីតាំងជាក់ស្តែងដាក់វិធានការបន្ទាន់ ដោយណែនាំមន្ទីរសាធារណការ និងដឹកជញ្ជូនធ្វើការជួសជុល ភ្លាមនូវផ្លូវដែលខូចគ្រលុក និងបានណែនាំដល់រដ្ឋបាលក្រុងតាខ្មៅ ម្ចាស់ដេប៉ូខ្សាច់ ដី និងអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ថ្ម ឱ្យគោរពតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា រាល់ការដឹកខ្សាច់ ដឹកដី ថ្ម ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ កុំឱ្យហុយ និងជ្រុះដី ខ្សាច់មកលើផ្លូវ ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *