ព័ត៌មានជាតិ

អបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៩)

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបរិវេណមុខសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន សមាជិកអចិន្ត្រៃយ៍នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៩)។ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកានៃក្រុមយុវជន ក្រុមសកម្មជនដើម្បីបុព្វហេតុ កាយរឹទ្ធកម្ពុជា កាកបាទក្រហម ស.យ.ស.ស គរុសិស្ស និស្សនិស្សិតសុខាភិបាល ស.ប.ស វិស័យជំនាញក្នុងខេត្ត និងសមាជិក សមាជិកានៃមហាគ្រួសារ សសយក សរុបចំនួន ១.៥៨០នាក់។

អង្គពិធីទាំងមូលបានយកចិត្តទុកដាក់ស្តាប់នូវសន្ទរកថាពិសេសសម្រាប់ខួបលើកទី៤១ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្នុងឱកាសនោះដែរឯកឧត្តម ម៉ុម សារឿន សមាជិកអចិន្ត្រៃយ៍នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ដោយបានឃើញនូវវត្តមាននៃកម្លាំងមហាសាមគ្គីរបស់យុវជន ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង ស្រុក និងវិស័យជំនាញក្នុងខេត្ត ក្នុងភារកិច្ចដ៏មានតម្លៃ និងជាប្រវត្តិសាស្រ្តនៅថ្ងៃនេះ។ ក្នុងនាមថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សូមសម្តែងនូវអំណរសាទរប្រកបដោយក្តីមោទនភាពដល់ក្រុមយុវជនដែលមានបេសកកម្មដើម្បីជាតិមាតុភូមិ នៃរចនាសម្ព័ន្ធខ្សែរយៈចាត់ទាំងអស់ ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៩ នាឱកាសនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *