ស្រុកស្អាង ប្រជាពលរដ្ឋបានស្នើសុំឱ្យលោក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង សូមមេត្តាជួយចុះបង្ក្រាបទីតាំងបើកលេងល្បែងមួយកន្លែងនេះផងកំពុងបង្ករហានិភ័យដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ បានរាយការណ៍មកអង្គភាពសារព័ត៌មាន អោយដឹងថាមានទីតាំងប្រមូលផ្តុំល្បែងស៊ីសងតាមប្រពន្ធ័អនឡាញបង្កប់ក្នុងតារាងបាល់ទះស្ថិតក្នុងភូមិតាពេជ្រ ឃុំក្រាំងយ៉ូវស្រុកស្អាង ខេត្តកណ្តាល កំពុងតែលួចលាក់ប្រមូលផ្តុំមនុស្សមកលេងយ៉ាងគគ្រឹកគគ្រេង។
ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗអង្គភាពសារព័ត៌មាន បានចុះទៅដល់គោលដៅទីតាំងល្បែងស៊ីសងខាងលើមានពិតប្រាកដមែនក៏បានធ្វើការផ្តិតរូបភាពចុះផ្សាយព័ត៌មានអោយជ្រាបដល់អាជ្ញាធរមូលដ្ឋានក្នុងស្រុកស្អាងដើម្បីមានវិធានការចុះទប់ស្កាត់បង្ក្រាបផង។តាមការលើកឡើងរបស់ប្រជាពលរដ្ឋ សូមមិនបញ្ចេញឈ្មោះ បានត្អូញត្អែរថាទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះបើកដំណើជារៀងរាល់ថ្ងៃតែម្តងចាប់ពីពេលព្រឹករហូតដល់យប់ព្រលប់តែមិនទាន់មានអាជ្ញាធរពាក់ពន្ធ័ស្រុកចុះបង្ក្រាបនៅឡើយទេ។ប្រភពដដែលបន្តទៀតថា ដោយសារតែល្បែងស៊ីសងនេះឯង ទើបធ្វើឱ្យមានការឈ្លោះទាស់ទែងគ្នាក្នុងគ្រួសារ ជារឿយ{ពោលគឺ}សូម្បីតែប្រាក់ខែក៏មិនបានផ្ញើទៅផ្ទះ ព្រោះចាញ់អស់ ប្រជាពលរដ្ឋស្នើសុំឱ្យលោក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង ជាពិសេស លោកស្នងការ ឈឿនសុចិត្ត ជួយចាត់មន្ត្រីជំនាញស្រុកចុះ ទប់ស្កាត់និងបង្ក្រាបផងព្រោះថាល្បែងជាដើមចមនៃការបង្កើតបទល្មើសក្នុងមូលដ្ឋាន{ពោល}៖ដូចជា លួច-ឆក់-ប្លន់-គាស់ផ្ទះបងប្អូនប្រជាពលរដ្ឋជាដើម។
ហេតុដូច្នេះអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកស្អាង គួរតែមានវិធានការចុះបង្ក្រាបដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់!!
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីអាជ្ញាធរនិងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!