ព័ត៌មានជាតិ

ទៀតហើយ​រថយន្តបុកគល់ស្ពានផ្លូវល្បឿនលឿន

កំពង់ស្ពឺ​ ៖​ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២​ នៅលើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ត្រង់ចំ​ណុចភូមិទី ៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួ​ច ខេត្តកំពង់ស្ ពឺរថយន្ត ០១ គ្រឿងម៉ាក HYUNDAI ពណ៍ស ពាក់​ស្លាកលេខ ភ្នំពេញ 3C-9293 សណ្ដោងសុឺមីរុឺម៉​ក​ ពាក់ស្លាកលេខ ភ្នំពេញ 4A-0490 អ្នកបើកបរឈ្មោះសន សាល ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅ​ភូមិទូកមាស ឃុំក្រាំងដូង ស្រុកកំពង់ត្រាច ខេត្តកំព​ត បើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើបានរ៉េចង្កូតទៅបុកគល់ស្ពានផ្លូវ​ល្បឿនលឿន ។ ករណី​មិនបណ្ដាលអោយគ្រោះថ្នាក់មនុស្សនិងខូចខាតរថយន្ត ០១ គ្រឿងធ្ងន់មូលហេតុ​ :​ រថយន្ត​បេីក​បរលឿន​ ដោយកត្ដាបច្ចេកទេសបច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​កំពុង​ចំណាត់ការ​នៅគោលដៅ​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *