នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ លោកវរសេនីយឯក ឡុង វិចិត្រា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានទទួលអំណោយជាម៉ូតូ Honda ADV ចំនួន០៥គ្រឿង ពីសប្បុរសជនដែលស្រឡាញ់គ្រាំទ្រសកម្មភាពការងារកងរាជអាវុធហត្ថ ជាបន្តបន្ទាប់ ក្នុងនោះរួមមាន ៖
1- លោក ព្រាប ទិត្យរតនា និងភរិយា ប្រធានក្រុមហ៊ុន RVLG (Cambodia) ឧបត្ថម្ភម៉ូតូចំនួន០2គ្រឿង
2- លោក ចំរើន សុគន្ឋ ប្រធានក្រុមហ៊ុន CPRS Congratulaion ឧបត្ថម្ភម៉ូតូចំនួន ០1គ្រឿង។
3- លោក គុយ សុធា ប្រធានក្រុមហ៊ុន Century21 Laymin ឧបត្ថម្ភម៉ូតូចំនួន០1គ្រឿង
4-លោក លី ពិសិដ្ឋ និងភរិយា ប្រធានក្រុមហ៊ុន PMB សាខាប៉ោយប៉ែត ឧបត្ថម្ភម៉ូតូចំនួន1គ្រឿង
ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយ៍ឯក ឡុង វិចិត្រា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលជានិច្ចកាល ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខកងកម្លាំងកងរាជអាវុធហត្ថ។ លោកមេបញ្ជាការអាវុធហត្ថខណ្ឌទួលគោក បានបញ្ជាក់បន្តថា ការឧបត្ថម្ភម៉ូតូនៅពេលនេះ អាចជួយសម្រួលក្នុង ការបំពេញភារកិច្ច រក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ប្រចាំការល្បាតការពារប្រជាពលរដ្ឋក្នុងភូមិសាស្រ្តឱ្យរឹតតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
នាឱកាសនោះដែរ លោកក៏បានប្រគល់ជូននូវប័ណ្ណថ្លែងអំណរគុណ និងជូនពរដល់សប្បុរសជនទាំងអស់ ព្រមទាំងក្រុមគ្រួសារ ឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងសម្រេចបាននូវគ្រប់កិច្ចការទាំងអស់៕