ព័ត៌មានជាតិ

កិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំគម្រោងអភិវឌ្ឍខេត្ត នៅក្នុងភូមិសាស្ត្រទូទាំងខេត្តកណ្តាល “

(សាលាខេត្តកណ្តាល)៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំគម្រោងអភិវឌ្ឍខេត្ត នៅក្នុងភូមិសាស្ត្រទូទាំងខេត្តកណ្តាល ដោយមានការចូលរួមពីលោក លោកស្រី មន្រ្តីរាជការរដ្ឋបាលខេត្ត មន្ទីរអង្គភាព និងមន្រ្តីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា អំពីការរៀបចំជួលជុលកែលម្អផ្លូវ-ស្ពាន ការងារសាងសង់ច្រាំងស្ទឹងព្រែកត្នោតចំណុចអ្នកតាសានថៃជឺ ស្តារប្រព័ន្ធផ្លូវទឹក ទ្វារទឹក បង្កើតផ្លូវថ្មី ស្ពានថ្មី បំពាក់អំពូលភ្លើងតាមផ្លូវចាំបាច់មួយចំនួន ដើម្បីជាប្រយោជន៍សាធារណៈ សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសបម្រើដល់ការដឹកជញ្ជូនទំនិញ និងកសិផលរបស់បងប្អូនអាជីវករ ពាណិជ្ជករទូទៅ ក្នុងភូមិសាស្ត្រខេត្តកណ្តាល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *