ខេត្តរតនគិរី ថ្ងៃទី 08 01 2022 ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត រតនគិរី និងមានការសម្របសម្រួលនីតិវិធី ដោយលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ ២០ ២២ វេលាម៉ោង៣.០០នាទីរសៀល កំលាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ចំនួន ៣ នាក់ ដឹក នាំដដោយលោក អនុសេនីយ៍ឯក សេង កុសល់ មេបញ្ជាការររង កងរាជអាវុធហត្ថស្រុក អូរយ៉ាដាវ បានចុះឃាត់ចាប់រថយន្តដឹកឈើចំនួន ១គ្រឿង ដែលបានដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិត អនុញ្ញាត គឺនៅលេីកំណាត់ផ្លូវជាតិលេខ ៧៨A ចំណុចមុខមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវ តែម្តង ស្ថិតនៅក្នុងភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។
ក្រោយពីបានធ្វើកការត្រួតពិនិត្យរួច កម្លាំងបានចាប់យកវត្ថុតាងរួមមានៈ
ររថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ ២B.១៦២០ ចចំនួន ១គ្រឿងដឹកឈេីប្រភេទលេខ១ សុក្រម ចំនួន ១៤ដុំ ស្មើនឹង ១,៦៥០ ម៉ែត្រគូប រីឯអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន: វត្ថុតាងខខាងលេីត្រូវបានប្រគល់ជូនទៅ ជំនាញផ្នែករដ្ឋបាលព្រៃឈេីបរកែវ ដេីម្បីកសាងសំណុំ រឿង ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕