ខេត្តកំពត៖ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សាដល់ព្រះសង្ឃទូទាំងខេត្តចំនួន ២៦៨វត្ត ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន សុីម៉ន អ្នកតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ។
ក្នុងពិធីនេះដែរបានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត យុវជន ស.ស.យ.ក យុវជន ស.យ.ស.ស យុវជនគណបក្ស យុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធ ចំនួន ១៤៣៣នាក់។
ក្នុងនោះ ទេយ្យវត្ថុ ដែលប្រគេនដល់ព្រះសង្ឃ ក្នុងមួយវត្តទទួលបាន ទៀនវស្សាមួយគូ អង្គរមួយបាវ ៥០គីឡូ ទឹកផ្លែឈើមួយកេះ ទឹកសុទ្ធមួយកេះ និងថវិកាចំនួន១៥០,០០០រៀល ៕