ខេត្តកណ្ដាល នាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការឆ្លើយតបរាល់លិខិតរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មាន ការផ្ញើរសារ ការខមិនសំណូមពរផ្សេងៗពីសំណាក់ប្រជាពលរដ្ឋចូលក្នុងហ្វេសប៊ុកផេក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងការពិនិត្យវឌ្ឍនភាព នៃការកែសម្រួលប្លង់គោល-ប្លង់ហេដ្ឋារចនាសម្ព័ន្ធក្រុង-ស្រុក តាមប្រព័ន្ធអនឡាញ (Zoom)។
កិច្ចប្រជុំមានការចូលរួមពី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការចំណុះរដ្ឋបាលខេត្ត មេបញ្ជាការរងកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង ស្រុកទាំង១១ នៃខេត្តកណ្តាល៕