ព័ត៌មានជាតិ

ទំនិញ វៀតណាម សម្រុក នាំចូល មក កម្ពុជាតាមច្រកទ្វា ព្រំដែនតំបន់ ដូង ស្រុក រមាសហែក

ខេត្ត ស្វាយរៀង៖ ឈ្មួញ វៀតណាម នាំគ្នា ដឹកទំនិញ ជាច្រើន ប្រភេទ សម្រុក នាំចូល មក ប្រទេសកម្ពុជា តាមប៉ុស្ត៍ ច្រកទ្វា ព្រំដែន តំបន់ដូង ឃុំ ដូង ស្រុក រមាសហែក ក្នុង រយៈពេល ជិតមួយ ខែចុង ក្រោយ គិត មកដល់ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២១ នេះ។

ចំណែក ទំនិញ ប្រជាកសិករ ខ្មែរយើង ខាង ភាគី វៀតណាម មិនអនុញ្ញាត ឲ្យខ្មែរ នាំទំនិញ ចូលទៅ ប្រទេស វៀតណាម វិញទេ នេះបើ យោងតាម មន្ត្រីសមត្ថកិច្ច បង្ហើបឲ្យដឹង ។ ប្រភព ដ៏ដែល បន្តទៀតថា ទំនិញដែល នាំចូល មកពី ប្រទេស វៀតណាម តាមប៉ុស្ត៍ ច្រកទ្វារតំបន់ ព្រំដែន ដូង រួមមាន ដែករបង ក្រឡាក្រួច ទូ តុ កៅអីជ័រ ទុយោទឹកជ័រ គ្រឿងសំណង់ ម៉ូទ័រ ពូក សំបក កង់ម៉ូតូ។-ល-។ ហើយ មហាជន បានលើក ឡើងថា វៀតណាម នាំទំនិញ ចូលមក តាមប៉ុស្ត៍ ច្រកទ្វា តំបន់ព្រំដែន ដូង នេះក្នុង មួយថ្ងៃៗ ដូចគេ ហែរ កឋិន អញ្ចឹង ហើយ ឈ្មួញ ដឹក ទំនិញ សំពីង សំពោង និងលើស ទម្ងន់ អាច និងធ្វើឲ្យ ប៉ះពាល់ ខូចផ្លូវ កៅស៊ូ ដែលទើបតែ សាងសង់ រួចថ្មីៗ បើគ្មាន ការត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ ។ចំណែក ក្រុម អាជីវករខ្មែរ វិញ បានលើក ឡើងថា មាន មន្ត្រីគយ ដាក់ប៉ុ ស្ត៍ បង់ពន្ធ បណ្តាក់ គ្នាដូច ខ្យង គឺប៉ុស្ត៍ ការិយាល័យ គយ និង រដ្ឋាករច្រកទ្វា តំបន់ព្រំដែន ដូង ប៉ុស្ត៍សាខា គយខេត្ត និង ប៉ុស្ត៍គយ ចល័ត មានបង់ពន្ធហើយ មានទារ បង់ថ្លៃ បាយ ថ្លៃ កាហ្វេ ទៀត សូម រដ្ឋបាលខេត្ត មេត្តា ជួយមើល ផងទាន!។

ទាក់ទិន ករណី ខាងលើ នេះដែរនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ សារព័ត៌មានយើង មិនអាច សុំការ បំភ្លឺ ពីលោក ឆេង សាវិន ប្រធានការិយាល័យ គយ និង រដ្ឋាករ ប្រចាំប៉ុស្ត៍ច្រកទ្វា តំបន់ព្រំដែនដូង បានទេ ដោយទូរសព្ទ័ចូល ហើយ ឆ្លើយថា គ្មាន ពេល ជាប់ រវល់ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *